31.1 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

ក្មេងស្រីដែលមានអាយុ ៤ឆ្នាំម្នាក់ ជិះម៉ូតូជាមួយម្តាយ ជួបឧបទ្ទាវហេតុ ដួលម៉ូតូខ្ទាតចូលក្រោមរថយន្តកុងតឺន័រ បណ្តាលឲ្យបែ.ក ខួរ..ស្លា..ប់នៅកន្លែងភ្លាមៗ

- Advertisement -spot_img

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់មួយបានបណ្តាលឲ្យក្មេងស្រីអាយុ ៤ឆ្នាំម្នាក់ស្លា..ប់នៅកន្លែងកើតហេតុភ្លាមៗ គួរឲ្យអាណិតអាសូរ។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញស្ត្រីដែលត្រួវជាម្តាយ បានជិះម៉ូតូដឹកកូនស្រីដែលមានអាយុ ៤ឆ្នាំ ម៉ូតូពាក់ស្លាកលេខ ភ្នំពេញ 1IH-3252 ជិះតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ ដោយមានរនាំងការដ្ឋានខាងមុខ សង្ស័យវាក់អើក៏ក៏ចាប់ហ្វ្រាំង អូសបណ្តាលឲ្យដួលធ្លាក់កូនស្រី ចូលកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-1565 ដែលបើកស្របទិសមកពីក្រោយបណ្តាលឲ្យ ចំក្បាលស្លាប់ភ្លាមៗតែម្តងទៅ ហើយ ភ្លាមៗនោះដែរ រថយន្តកុងតឺន័រ បានបន្តបើកទៅមុខបានចម្ងាយប្រហែលជាជាង១៥០ម៉ែត្រ ទើបក្រុមកម្លាំងសមត្ថកិច្ចធ្វើការឃាត់បានរថយន្ត និងអ្នកបើកបរបាន។

សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះមាន ឈ្មោះ ម៉ាលីស អាយុ៤ឆ្នាំ ចំណែកម្តាយ ឈ្មោះ សោម ម៉ារី អាយុ៣៧ឆ្នាំ មុខរបរជាគ្រូបង្រៀន មានទីលំនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅពិនិត្យជាក់ស្តែង និងធ្វើការវាស់វែង ចំណែកសពក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ខាន រីឯរថយន្ត អ្នកបើកបរ ម៉ូតូ ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img