30.4 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

កូរ៉េខាងត្បូងសាងសង់មជ្ឈមណ្ឌលផលិតបន្ទះឈីបដ៏ធំ ជាងគេនៅលើពិភពលោក

- Advertisement -spot_img

សេអ៊ូល៖ នាថ្ងៃទី១៥ខែមីនា ប្រធានាធិបតីកូរ៉េខាងត្បូងលោកយូន សុកយុល (Yoon Suk Yeol) បានប្រកាសថា កូរ៉េខាងត្បូងនឹងសាងសង់មជ្ឈមណ្ឌលផលិតបន្ទះសៀគ្វីកុំព្យូទ័រដ៏ធំមួយនៅក្នុងទីក្រុងសេអ៊ូល ជា មួយនឹងការវិនិយោគជាទឹកប្រាក់ប្រមាណជា ២៣០ ប៊ីលានដុល្លារអាមេរិកពីក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនៅលើពិភពលោកគឺក្រុមហ៊ុនសាំសុង (Samsung) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ល្បីល្បាញ។

លោកបាន បន្តថា៖«លើសពីនេះទៀតយើងនឹងពង្រីកចង្កោមបន្ទះឈីបខ្នាតយក្ស (Mega Semiconductor)ឱ្យកាន់តែធំជាងគេនៅលើពិភពលោកដោយភ្ជាប់ទំនាក់ទំនងជាមួយនឹងរោងចក្រផលិ តអង្គចងចាំដែលមានស្រាប់នាពេលបច្ចុប្បន្ន»។

ដើម្បីការពារកម្មសិទ្ធិបញ្ញាកូរ៉េខាងត្បូងនឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីការការពារបច្ចេកវិទ្យាឧស្សាហកម្មឡើងវិញ។

ក្រុមហ៊ុន Samsung (SSNLF) បានគូសបញ្ជាក់អំពីផែនការវិនិយោគមួយដែលមានទឹកប្រាក់ច្រើនជាង ៣៥០ ប៊ីលានដុល្លារទៅក្នុងអាជីវកម្មរបស់ខ្លួន និងអាចបង្កើ តការងារថ្មីសម្រាប់មនុស្សរាប់ម៉ឺននាក់គិតត្រឹមឆ្នាំ២០២៦។ ក្រុមហ៊ុននេះក៏បានឱ្យដឹងថា ខ្លួននឹងវិនិយោ គទៅក្នុងអាជីវកម្មស្នូល ដូចជាការផលិតបន្ទះឈីប និងជីវឱសថជាដើម។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នោះទេថាតើការវិនិយោគដែលបានប្រកាសកាលពីឆ្នាំមុនជាន់គ្នាជាមួយនឹងគម្រោងដែលបានប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃពុធដែរឬក៏យ៉ាងណានោះទេ។

អ្នកវិភាគទីផ្សារមូលធនរូបនេះបានបន្តថាផែនការនេះ គឺធ្វើឡើងស្របទៅតាមការរំពឹងទុករបស់ទីផ្សារ។ ក្រុមហ៊ុន Samsung ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនល្អបំផុតមួយខាងផ្នែកផលិតឧបករណ៍អេឡិចត្រូនិករបស់ខ្លួន ក្នុងនោះរួមមានដូចជាទូរស័ព្ទដៃ និងទូរទស្សន៍ជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានវិវត្តឈានទៅមុខជាបន្តបន្ទាប់ទៀត ក្នុងតួនាទីជាអ្នកផលិត និងផ្គត់ផ្គង់បន្ទះឈីប ខណៈដែលក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកនៅជុំវិញពិភពលោកកំពុងកង្វះខាតផ្នែកដ៏សំខាន់មួយនេះ។

យោងតាមក្រុមហ៊ុនយក្ស ដដែលនេះបានឱ្យដឹងថា បន្ទះឈីបអង្គចងចាំគឺជាប្រភពប្រាក់ចំណូលដ៏សំ ខាន់សម្រាប់ក្រុមហ៊ុន Samsung ហើយក្រុមហ៊ុននឹងបន្តផ្ដោតលើគម្រោងវិនិយោគបន្ថែមទៀត។ គួរកត់សម្គាល់ថា នៅក្នុងវិស័យផលិតបន្ទះឈីបកុំព្យូទ័រស្តង់ដារខ្ពស់បែបនេះ ក្រុមហ៊ុន Samsung ក៏មា នដៃគូប្រកួតប្រជែងដោយផ្ទាល់មួយចំនួនផងដែរថា ដូចជាក្រុមហ៊ុន Intel (INTC) និងក្រុមហ៊ុន TSMC របស់តៃវ៉ាន់។

បន្ទះមីក្រូឈីបទំនើបៗភាគច្រើនរបស់ពិភពលោក ត្រូវបានផលិតចេញពីតំបន់ពីរកន្លែងប៉ុណ្ណោះ គឺកោះ តៃវ៉ាន់ និងប្រទេសកូរ៉េខាងត្បូង។ ឧស្សាហកម្មផលិតបន្ទះឈីបរបស់តៃវ៉ាន់មានទ្រង់ទ្រាយ ធំ និង មានភាពលេចធ្លោខ្លាំងប៉ុន្តែវាជាអ្វីដែលកូរ៉េខាងត្បូង ចង់ធ្វើការ ប្រកួតប្រជែងជាមួយផងដែរ។

ការដែលពិភពលោកត្រូវបានផ្គត់ផ្គង់បន្ទះឈីបចេញពីទីតាំងផលិតតែពីរកន្លែងបែបនេះ បានបង្កឱ្យមានការព្រួយបារម្ភអំពីស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយសារតែកូរ៉េខាងត្បូង និងតៃវ៉ាន់បាននិ ងកំពុងត្រូវបានគំរាមកំហែងផ្នែកយោធាដោយប្រទេសជិតខាង ពោលគឺប្រទេសកូរ៉េខាងជើង និងប្រទេសចិន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសសេដ្ឋកិច្ចធំៗបានបង្ហាញពីការព្រួយបារម្ភអំពីការបាត់ ប ង់លទ្ធភាពទទួលបានឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ ជាពិសេសដោយសារភាពតានតឹងផ្នែកនយោ បា យ និងសេដ្ឋកិច្ចបានកើនឡើងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ កន្លងមក រដ្ឋាភិបាលមួយចំ នួន រួមទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Apple បានស្នើឱ្យក្រុមហ៊ុនផលិតបន្ទះឈីបទាំងអស់ ធ្វើមូលដ្ឋានីយកម្មប្រតិបត្តិការរបស់ពួកគេទៅកាន់ប្រទេសផ្សេងៗទៀត ដើ ម្បី កាត់បន្ថយហានិភ័យនៃអស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់សកលនាថ្ងៃអនាគត៕

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img