26.3 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

កូរ៉េខាងត្បូងនឹងធ្វើកំណែទម្រង់ប្រព័ន្ធប្រកាសអាសន្ន

- Advertisement -spot_img

រដ្ឋាភិបាលកូរ៉េខាងត្បូង មានគោលដៅធ្វើកំណែទម្រង់ប្រព័ន្ធប្រកាសអាសន្នរបស់ប្រទេសអាស៉ីខាងកើតមួយនេះ បន្ទាប់ពីសារ ខុសបច្ចេកទេសមួយ ពាក់ព័ន្ធទៅនឹងការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ បាននាំឱ្យមានភាពភាន់ច្រឡំក៏ដូចជា ការរិះគន់។

ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង និងរដ្ឋបាលទីក្រុងសេអ៊ូល នឹងកែលម្អប្រព័ន្ធប្រកាសអាសន្នដោយ ប្រព័ន្ធនេះត្រូវគេរំពឹងថានឹងត្រូវធ្វើឱ្យប្រសើរឡើងជាងមុន ជាមួយការផ្តល់នូវព័ត៌មានលម្អិតផ្សេងៗ ដើម្បីឱ្យសាធារណជនអាចឆ្លើយតបនិងអនុវត្តតាម ក្នុងលក្ខណៈមួយដែលមានរបៀបរៀបរយ។

ប្រជាជនកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូលបានរិះគន់ខ្លាំង ក្រោមហេតុផលថាវាមិនមានប្រយោជន៍ ដោយសារប្រាប់ឱ្យប្រជាជនត្រៀមលក្ខណៈជម្លៀសខ្លួន ដោយមិនបានបញ្ជាក់ច្បាស់នូវទីកន្លែងដែលពួកគេត្រូវទៅ ហើយមិនបានប្រាប់ថា អ្វីទៅជាគ្រោះថ្នាក់នោះឡើយ។

អភិបាលទីក្រុងសេអ៊ូល បានចេញមុខសុំទោស សម្រាប់ភាពច្របូកច្របល់ដែលបានកើតឡើង ជុំវិញការប្រកាសអាសន្នរបស់ទីក្រុង ប៉ុន្តែបាននិយាយការពារការសម្រេចចិត្តផ្ញើពួកវា ដើម្បីជាវិធានការបង្ការ ក្រោមហេតុផលថា ដើម្បីសុវត្ថិភាពសាធារណជន៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img