35.9 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធដែនអាកាសរួមគ្នា

- Advertisement -spot_img

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី០២ខែកុម្ភៈថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដោយមានការចូលរួមពីសំណាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងយន្តហោះចម្បាំងបំបាំងកាយអាមេរិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។

ទីភ្នាក់ងារនេះផ្សាយថា យន្តហោះទាំងនោះ បានហោះហើរលើសមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ នៅក្នុងសមយុទ្ធលើកដំបូងនៃឆ្នាំ២០២៣។

ការបង្ហាញសាច់ដុំយោធានេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងសមភាគីកូរ៉េខាងត្បូងបានបញ្ជាក់អំពីការបង្កើនសមយុទ្ធបែបនេះ និងកិច្ចសហប្រតិបត្តិការសន្តិសុខបន្ថែមទៀតរវាងសម្ព័ន្ធមិត្តទាំងពីរ ខណៈពួកគេកំពុងដោះស្រាយជាមួយការបាញ់មីស៊ីលកាន់តែញឹកញាប់ និងការគំរាមកំហែងនុយក្លេអ៊ែរពីទីក្រុងព្យុងយ៉ាង។

Yonhap ផ្សាយថា សមយុទ្ធចុងក្រោយនេះ គឺមានការចូលរួមដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន B-1B និងយន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35B ពីកងទ័ពអាកាសអាមេរិក និងយន្តហោះចម្បាំង F-35A ពីយោធាកូរ៉េខាងត្បូង។

ដោយដកស្រង់ប្រភពក្រសួងការពារជាតិ Yonhap បានរាយការណ៍ថា “សមយុទ្ធដែនអាកាសរួមគ្នាលើកនេះ គឺបង្ហាញពីឆន្ទៈនិងសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់នូវការទប់ស្កាត់ដ៏រឹងមាំ និងគួរឲ្យទុកចិត្តបាន ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង”៕

ប្រភព Koreatimes ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img