22.3 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

កូរ៉េខាងជើងមិនខ្វល់រឿងដាក់ទណ្ឌកម្ម នៅតែបន្តបាញ់កាំភ្លើងធំ និងយន្តហោះ ចម្បាំង ក្បែរព្រំដែន

- Advertisement -spot_img

ប្រទេសកូរ៉េខាងជើងបានបន្តបាញ់មីស៊ីលរយៈចម្ងាយខ្លីចូលទៅក្នុងសមុទ្រ រួមជាមួយនឹងកាំភ្លើងធំរាប់រយគ្រាប់នៅជិតព្រំដែនភាគខាងត្បូង បន្ទាប់ពីទីក្រុងសេអ៊ូលបានដាក់ទណ្ឌកម្មឯកតោភាគីលើទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ។

ទន្ទឹមនោះ កូរ៉េខាងត្បូង ក៏បានប្រញាប់ប្រញាល់បញ្ជូនយន្តហោះចម្បាំងទៅដែនអាកាសផងដែរ នៅពេលដែល យន្តហោះ យោធា កូរ៉េខាងជើង ប្រហែល ១០ គ្រឿង បាន ហោះ មក ជិត ព្រំដែន របស់ពួកគេ ។

កូរ៉េខាងត្បូងបានប្រតិកម្មចំពោះភាពគឃ្លើននៃការបាញ់សាកល្បងកាំជ្រួចមីស៊ីល របស់ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ ដោយបានដាក់ក្នុងបញ្ជីខ្មៅបុគ្គលកូរ៉េខាងជើងចំនួន ១៥ នាក់ និងអង្គការចំនួន ១៦ ដែលចូលរួមចំណែកក្នុងកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែ និងកាំជ្រួចមីស៊ីលរបស់ប្រទេសនេះ ។

ស្របពេលជាមួយគ្នានេះ ប្រទេសកូរ៉េខាងជើងបានសង្កត់ធ្ងន់ថា ការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនគឺត្រូវបានអនុវត្តជាការឆ្លើយតបទៅនឹងការបដិសេធរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងការបញ្ឈប់សមយុទ្ធយោធារួមគ្នា ដែលទីក្រុងព្យុងយ៉ាងជឿថា គំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បាន ធ្វើ ការ បាញ់ សាកល្បងមីស៊ីល ចំនួន ៨ ដង ហើយ ចាប់ តាំង ពី ថ្ងៃ ទី ២៥ ខែ កញ្ញា និង ជាង ២៥ ដង តាំង ពី ដើម ឆ្នាំ ២០២២ នេះ មក ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img