ព្យុងយ៉ាង៖កូរ៉េ ខាង ជើង កាល ពី ថ្ងៃ ចន្ទ ទី ៣១ ខែ តុលា បាន ទាម ទារ ឱ្យ សហរដ្ឋ អាមេរិក និង កូរ៉េ ខាង ត្បូង បញ្ឈប់ សម យុទ្ធ យោធា ទ្រង់ ទ្រាយ ធំ ដោយ ហៅ ថា ជា ការ បង្ក ហេតុ ដែល អាច ទាញ « វិធានការ ឆ្លើយ តប ដ៏ មាន ឥទ្ធិពល ជាង » នោះ ពី ទី ក្រុង ព្យុងយ៉ាង ។
ក្រសួង ការ បរទេស កូរ៉េ ខាង ជើង បានបញ្ជាក់នៅ ក្នុង សេចក្តី ថ្លែងការណ៍របស់ខ្លួន ថា ៖ « ស្ថានការណ៍ នៅ ឧបទ្វីប កូរ៉េ និង តំបន់ ជុំ វិញ បាន ឈាន ចូល ដល់ ដំណាក់ កាល ប្រឈម មុខ ដាក់ គ្នា យ៉ាង ធ្ងន់ ធ្ងរ ដើម្បី ដណ្តើម អំណាច ម្តង ទៀត ដោយ សារ តែ ចលនា យោធា មិន ឈប់ ឈរ និង មិន ប្រុង ប្រយ័ត្ន របស់ សហរដ្ឋ អាមេរិក និង កូរ៉េ ខាង ត្បូង »។
ការ ព្រមាន បែប នេះ ធ្វើ ឡើង បន្ទាប់ ពី សហរដ្ឋ អាមេរិក និង កូរ៉េ ខាង ត្បូង ចាប់ ផ្តើម សម យុទ្ធ ដែន អាកាស រួម គ្នា ដ៏ ធំ បំផុត មួយ របស់ ខ្លួន នៅ ថ្ងៃ ចន្ទ ដោយ ចូល រួម ដោយ យន្តហោះ ចម្បាំង រាប់ រយ គ្រឿង មក ពី ភាគី ទាំង សង ខាង ។
កង ទ័ព អាកាស អាមេរិក បាន និយាយ ថា ប្រតិបត្តិការ ឈ្មោះ Vigilant Storm នឹង បន្ត រហូត ដល់ ថ្ងៃ សុក្រ ហើយ ចូល រួម ដោយ យន្តហោះ ចម្បាំង ប្រហែល ២៤០ គ្រឿង ដែល ធ្វើ ប្រតិបត្តិការ ប្រហែល ១ ៦០០ ប្រភេទ ។ សម យុទ្ធ នេះ ប្រព្រឹត្ត ទៅ ខណៈ ដែល ភាព តាន តឹង ក្នុង តំបន់ កាន់ តែ ខ្លាំង ទៅ ៗ ដោយ សហរដ្ឋ អាមេរិក និង កូរ៉េខាងត្បូង ជឿ ជាក់ ថា កូរ៉េខាង ជើង ប្រហែល ជា នឹង បន្ត ការ សាក ល្បង គ្រាប់ បែក នុយក្លេអ៊ែរ ឡើង វិញ ក្រោម ផ្អាក តាំង ពី ឆ្នាំ ២០១៧ ។ ប្រទេស សម្ព័ន្ធ មិត្ត ទាំង ២ ក៏ ប្រកាន់ យក នូវ យុទ្ធសាស្ត្រ ទប់ ទល់ នឹង ក្រុង ព្យុងយ៉ាង តាម រយៈ សមយុទ្ធ យោធា សំខាន់ ៗ ដែល អាច ធ្វើ ឱ្យ ភាព តាន តឹង កាន់ តែ ធ្ងន់ ធ្ងរ ។
ឆ្លើយ តប នឹង សកម្មភាព ទាំង នេះ សេចក្តី ថ្លែងការណ៍ ពី ក្រសួង ការ បរទេស កូរ៉េខាង ជើង ដដែល បាន គូស បញ្ជាក់ ថា កូរ៉េ ខាង ជើង បាន ត្រៀម ខ្លួន ជាស្រេច ដើម្បី ចាត់ វិធានការ ចាំ បាច់ ទាំង អស់ សម្រាប់ ការ ពារ អធិបតេយ្យ ភាព សន្តិសុខ របស់ ប្រជាជន និង បូរណភាព ទឹក ដី ពី ការ គំរាម កំហែង ពី ខាង ក្រៅ ។
ក្រសួង បន្ត ថា ៖ « ប្រសិន បើ សហរដ្ឋ អាមេរិក នៅ តែ បន្ត ការ បង្ក ហេតុ ខាង យោធា យ៉ាង ធ្ងន់ ធ្ងរ នោះ កូរ៉េ ខាង ជើង នឹង ពិចារណា លើ វិធានការ ឆ្លើយ តប ឱ្យ ខ្លាំង ជាង ។ ប្រសិន បើ សហរដ្ឋ អាមេរិក មិន ចង់ ឱ្យ មាន ការ វិវឌ្ឍន៍ ធ្ងន់ ធ្ងរ ណា មួយ ដែល មិន សម ស្រប នឹង ផល ប្រយោជន៍ សន្តិសុខ របស់ ខ្លួន នោះ ប្រទេស នេះ គួរ តែ បញ្ឈប់ សមយុទ្ធ គ្មាន ប្រយោជន៍ និង គ្មាន ប្រសិទ្ធ ភាព តែ ម្តង ។ បើ មិន ដូច្នេះ ទេ អាមេរិក នឹង រង ការ ដាក់ បន្ទុក ចំពោះ គ្រប់ ផល វិបាក ទាំង អស់ »។
គួរ រំឭក ផង ដែរ កាល ពី ថ្ងៃ សុក្រ សប្ដាហ៍ មុន កង ទ័ព កូរ៉េ ខាង ត្បូង បាន បញ្ចប់សមយុទ្ធ Hoguk 22 រយៈ ពេល ១២ ថ្ងៃ ដែល ខ្លះ ត្រូវ ធ្វើ ឡើង ជាមួយ កង កម្លាំង សហរដ្ឋ អាមេរិក ផង ដែរ ។ កូរ៉េ ខាង ជើង ថ្កោល ទោស សម យុទ្ធ រួម គ្នា នេះ ថា ជា ការ ហាត់ សម សម្រាប់ ការ ឈ្លាន ពាន និងជា ភស្តុតាង នៃ គោល នយោបាយ អរិភាព របស់ ក្រុង វ៉ាស៊ីនតោន និង សេអ៊ូល ។ ជា ការ ឆ្លើយ តប កូរ៉េខាង ជើង ធ្វើ សមយុទ្ធ តាម អាកាស និង បាញ់ កាំភ្លើង ធំ ចូល ទៅ ក្នុង សមុទ្រ ។
សូម បញ្ជាក់ ថា កូរ៉េខាង ជើង បាន ព្រងើយ កន្តើយ នឹង ការ អំពាវ នាវ ម្តង ហើយ ម្តង ទៀត របស់ សហរដ្ឋ អាមេរិក ឱ្យ បន្ត ការ ពិភាក្សា អំពី កម្មវិធី នុយក្លេអ៊ែរ និង មីស៊ីល របស់ ខ្លួន ហើយ ជំនួស មក វិញ ប្រទេស នេះ បាន បង្កើន ការ សាក ល្បង មីស៊ីល ផ្លោង ហើយ ថែម ទាំង បាញ់ មីស៊ីល រំលង ប្រទេស ជប៉ុន ទៀត ផង ។
អ្នក នាំ ពាក្យ ក្រសួង ការ បរទេស អាមេរិក លោក Ned Price កាល ពី ថ្ងៃ ច ន្ទ បាន រំឭក ឡើង វិញ នូវ ការ អំពាវ នាវ ឱ្យ កូរ៉េ ខាង ជើង ត្រលប់ ទៅ រក កិច្ច ចរចា ហើយ បន្ថែម ថា គោល នយោបាយ របស់ សហរដ្ឋ អាមេរិក ក្នុង ការ ស្វែង រក ការ រំសាយ អាវុធ នុយក្លេអ៊ែរ ពេញ លេញ នៅ ឧបទ្វីប កូរ៉េ មិន មាន ការ ផ្លាស់ ប្តូរ ទេ ៕





ប្រែសម្រួលដោយគីរីដងរែក




