26.1 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

កូនស្រីពៅលោក ថាក់ស៊ីន ចុះឃោសនារកសំឡេងឆ្នោតឲ្យបក្សភឿថៃ

- Advertisement -spot_img

លោកស្រី Paetongtarn Shinawatra កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទៅដល់ខេត្ត Roi Et កាលពីថ្ងៃអាទិត្យ ដើម្បីឃោសនារកសំឡេងឆ្នោតឲ្យគណបក្សភឿថៃ ។

លោកស្រី Paetongtarn ត្រូវបានស្វាគមន៍នៅឯព្រលានយន្តហោះ Roi Et ដោយហ្វូងអ្នកគាំទ្រអាវក្រហម និងបានស្រែកថា “សូមស្វាគមន៍ នាយករដ្ឋមន្ត្រី” ស្របពេលដែលលោកស្រីកំពុងទទួលផ្កាកុលាប និងកម្រងផ្កា ក៏ដូចជាចងក្រមាជុំវិញចង្កេះរបស់លោកស្រី ។

លោកស្រី កំពុងធ្វើដំណើរទៅខេត្តភាគឦសាន ដើម្បីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតឲ្យលោក Seksith Vainiyompong បេក្ខភាពរបស់គណបក្សសម្រាប់ធ្វើជាប្រធានអង្គការរដ្ឋបាលខេត្ត (PAO) ។

លោកស្រី Paetongtarn ត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃសម្រាប់ការបោះឆ្នោតសកលក្នុងរយៈពេល ៦ ខែខាងមុខនេះ ។

គួរបញ្ជាក់ថា លោកស្រី Paetongtarn ក៏គ្រោងនឹងចុះទៅស្រុក Phone Thong, ស្រុក Selaphum និងស្រុក Suwannaphum ក្នុងខេត្ត Roi Et មុនពេលបញ្ចប់ការប្រមូលផ្តុំយុទ្ធនាការនៅស្រុក Muang កាលពីល្ងាចថ្ងៃអាទិត្យ ៕

ប្រភព Asia News Network ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img