25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

កូដកម្មរបស់វេជ្ជបណ្ឌិតកូរ៉េខាងត្បូងអាចកើនឡើង ខណៈសាស្ត្រាចារ្យពេទ្យគម្រាមលាលែងពីតំណែង

- Advertisement -spot_img

រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានព្រមានអំពីអាយុជីវិតរបស់អ្នកជំងឺ កាលពី ថ្ងៃទី12 ខែមីនា បន្ទាប់ពីសាស្ត្រាចារ្យវេជ្ជសាស្ត្រ បាននិយាយថា ពួកគេអាចចូលរួមជាមួយវេជ្ជបណ្ឌិតវ័យក្មេងនៅក្នុងការប្រឈមមុខគ្នា រយៈពេល 3សប្ដាហ៍ ដែល បានធ្វើឱ្យការថែទាំសុខភាព ធ្លាក់ចូលទៅក្នុងភាពវឹកវរ។ គ្រូពេទ្យកម្មសិក្សារាប់ពាន់នាក់បានដើរចេញពីការងារកាលពីថ្ងៃទី20ខែកុម្ភៈ ដើម្បីតវ៉ាចំពោះផែនការរដ្ឋាភិបាលក្នុងការបង្កើនចំនួនវេជ្ជបណ្ឌិត។ រដ្ឋាភិបាលបានបញ្ជាឱ្យគ្រូពេទ្យត្រឡប់មកវិញឬប្រឈមនឹងចំណាត់ការផ្លូវច្បាប់ ហើយបានគម្រាមផ្អាកអាជ្ញាប័ណ្ណព្យាបាល ចំពោះអ្នកដែលមិនព្រមធ្វើតាម។

សាស្ត្រាចារ្យសាលាវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យកំពូលមួយរបស់ប្រទេស បាននិយាយថា ពួកគេនឹងលាលែងពីតំណែងនៅសប្តាហ៍ក្រោយ លុះត្រាតែរដ្ឋាភិបាលបានទម្លាយភាពជាប់គាំងដ៏សមហេតុផល ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Cho Kyoo-hong បាននិយាយកាលពីថ្ងៃអង្គារថា ខ្ញុំបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ដោយបានជំរុញឱ្យសាស្ត្រាចារ្យ ដែលជាវេជ្ជបណ្ឌិតជាន់ខ្ពស់នៅមន្ទីរពេទ្យជាច្រើន ជួយឲ្យពួកគេត្រឡប់ទៅធ្វើការវិញ មិនត្រូវចូលរួមធ្វើកូដកម្មនោះទេ។ វានឹងបង្កការគំរាមកំហែងដល់សុខភាពនិងអាយុជីវិតរបស់អ្នកជំងឺ។

ប៉ុន្តែសមាគមសាស្ត្រាចារ្យវេជ្ជសាស្ត្រប្រទេសកូរ៉េ បាននិយាយកាលពីថ្ងៃអង្គារថា វេជ្ជបណ្ឌិតជាន់ខ្ពស់កំពុងធ្វើការយ៉ាងលំបាកដើម្បីជួយមន្ទីរពេទ្យ ផ្តល់សេវាសំខាន់ៗនៅពេលប្រឈមមុខនឹងការបញ្ឈប់ការងារ។សាស្ត្រាចារ្យសង្ឃឹមថា នឹងមានការបញ្ចប់យ៉ាងឆាប់រហ័សនៃជម្លោះប៉ុន្តែបានព្រមានថា លុះត្រាតែរដ្ឋាភិបាលបានដោះស្រាយដោយគ្មានលក្ខខណ្ឌសម្រាប់កិច្ចពិភាក្សានោះ។ ទីក្រុងសេអ៊ូលបានកៀងគរពេទ្យយោធា និងប្រាក់បំរុងរបស់រដ្ឋរាប់លានដុល្លារ ដើម្បីសម្រួលស្ថានការណ៍។ រដ្ឋាភិបាលកំពុងជំរុញឱ្យទទួលយកសិស្សចំនួន2,000 នាក់បន្ថែមទៀតទៅសាលាពេទ្យ ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំក្រោយដើម្បីដោះស្រាយនូវអ្វីដែលខ្លួនហៅថា សមាមាត្រវេជ្ជបណ្ឌិត និងប្រជាជនមានកម្រិតទាបបំផុតក្នុងចំណោមប្រទេសអភិវឌ្ឍន៍។

នៅក្រោមច្បាប់របស់កូរ៉េខាងត្បូង វេជ្ជបណ្ឌិតត្រូវបានរឹតបន្តឹងមិនឱ្យធ្វើកូដកម្ម ហើយក្រសួងសុខាភិបាល បានស្នើឱ្យប៉ូលិសស៊ើបអង្កេតមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងការបញ្ឈប់ការងារនេះ។ ផែនការនេះទទួលបានការគាំទ្រជាសាធារណៈយ៉ាងទូលំទូលាយ ប៉ុន្តែការស្ទង់មតិថ្មីមួយ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរកឃើញថា 34%នៃប្រជាជនចង់ឱ្យរដ្ឋាភិបាលចរចាដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img