25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

កីឡាករតេន្នីសលោក Roger Federer ប្រកាសចូលនិវត្តន៍

- Advertisement -spot_img

(ប៊ឺន)៖ កីឡាករវាយតេន្នីសឆ្នើមរបស់ស្វីស Roger Federer បានប្រកាសចូលនិវត្តន៍របស់លោក ពីវិស័យកីឡានាថ្ងៃព្រហស្បតិ៍ ដោយបានលើកឡើងថា ការប្រកួតក្នុងព្រឹត្តិការណ៍ Laver Cup នៅសប្តាហ៍ក្រោយ នឹងក្លាយជាការប្រកួតចុងក្រោយនៃក្របខណ្ឌ ATP របស់លោក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

«ដូចដែលអ្នកភាគច្រើនបានដឹង ក្នុងរយៈពេល ៣ឆ្នាំកន្លងទៅនេះ បានបង្ហាញខ្ញុំជាមួយនឹងទម្រង់លេង ដែលមានបញ្ហាប្រឈម ដោយការរបួស និងការវះកាត់។ ខ្ញុំបានខិតខំប្រឹងប្រែង ដើម្បីត្រឡប់ទៅទម្រង់លេងពេញលេញវិញ។ ប៉ុន្តែខ្ញុំក៏បានដឹងពីសមត្ថភាព និងការកំណត់នៃខ្លួនប្រាណរបស់ខ្ញុំ»។ នេះបើតាមកីឡាករវ័យ ៤១ឆ្នាំបានសរសេរនៅលើ Instagram និង Twitter។

«ខ្ញុំបានលេងជាង ១,៥០០ប្រកួត ក្នុងរយៈពេល ២៤ឆ្នាំ ហើយឥឡូវនេះ វាដល់ពេលវេលាដែលខ្ញុំត្រូវទទួលស្គាល់ នៅពេលដែលវាឈានដល់ទីបញ្ចប់ នៃអាជីពប្រកួតរបស់ខ្ញុំ»៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img