នៅថ្ងៃទី១៨ ខែតុលា កិច្ចប្រជុំថ្នាក់ជាតិស្តីពីរឿងភាគខ្លីនិងមធ្យមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានបើកធ្វើនៅតំបន់Pudongនៃទីក្រុងសៀងហៃ។ រឿងភាគខ្លីនិងមធ្យមមួយចំនួនដែលមានគុណភាពខ្ពស់ មានប្រធានបទសម្បូរបែបនិងប្រភេទផ្សេងៗគ្នាត្រូវបានចាក់ផ្សាយនៅវេទិកាជាច្រើន ដើម្បីជំរុញការផលិតជាបន្តបន្ទាប់នូវស្នាដៃដ៏ឆ្នើមដែលមានប្រភពជីវភាពរស់នៅប្រចាំថ្ងៃ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ថ្លែងក្នុងសុន្ទរកថា លោក Jiang Haiqing សមាជិកក្រុមអ្នកនិពន្ធនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាត់ទុកកិច្ចប្រជុំនេះជាឱកាសមួយ ដើម្បីពង្រីកឧត្តមភាពផ្នែកវេទិកា ឧត្តមភាពផ្នែកផលិតមាតិកា និងឧត្តមភាពខាងការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗថ្នាក់ជាតិ សំដៅជំរុញនិន្នាការឧស្សាហកម្មតាមរយៈស្នាដៃដែលមានគុណភាពខ្ពស់ និងប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍រួមតាមរយៈកិច្ចសហការចម្រុះ ដើម្បីជំរុញរឿងភាគខ្លីនិងមធ្យមឱ្យទទួលការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ លោកបានរំពឹងទុកធ្វើការរួមគ្នាជាមួយសហការីមកពីគ្រប់វិស័យ ដើម្បីធ្វើឱ្យរឿងភាគខ្លីនិងមធ្យមដែលមានគុណភាពខ្ពស់ក្លាយជាកម្លាំងសំខាន់ក្នុងការពង្រឹងសិល្បៈនៃសង្គមនិយម និងបំពេញតាមការរំពឹងទុកថ្មីរបស់ប្រជាជនសម្រាប់ជីវភាពខាងវិញ្ញាណនិងវប្បធម៌ដ៏ល្អបវរ៕
ដោយគិរីដងរែក




