បុរសបីនាក់ដែលត្រូវបានឃាត់ខ្លួនពីបទលួចប្រើអ៊ីនធឺណិត បុរសជនជាតិថៃពីរនាក់ និងបុរសខ្មែរម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីប្រើប្រាស់បណ្តាញអ៊ីនធឺណែតរបស់ប្រទេសថៃដើម្បីចាក់ផ្សាយការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 Qatar និងប្រតិបត្តិការល្បែងភ្នាល់បាល់។
ក្រោមការចុះល្បាតរបស់នគរបាលថៃ (RTP) ដើម្បីទប់ស្កាត់ប្រតិបត្តិការភ្នាល់បាល់ក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោក មន្រ្តីទូទាំងប្រទេសបានរកឃើញឧក្រិដ្ឋជនដោយប្រើតំណភ្ជាប់ខុសច្បាប់ដើម្បីទស្សនាការប្រកួតដ៏មានកិត្យានុភាពនៅជិតស្រុកអារញ្ញប្រះថេត ខេត្តស្រះកែវ។
តំបន់នេះ ស្ថិតនៅជិតក្រុងប៉ោយប៉ែតព្រំដែនកម្ពុជា -ថៃ ដែលមានបើកល្បែងស៊ីសងជាច្រើនកន្លែង។
ក្នុងការស៊ើបអង្កេតនោះនគរបាលបានរកឃើញការតភ្ជាប់ បណ្តាញ អ៊ីនធឺណិតរបស់ថៃ នៅក្រុងប៉ោយប៉ែតត្រូវបានគេប្រើដើម្បីផ្សាយ ព្រឹត្តិការណ៍ World Cup នៅ លើ គេហទំព័រ ភ្នាល់ បាល់។
បន្ទាប់ពីទទួលបានដំណឹងពី RTP នគរបាលកម្ពុជាបានបើកការស៊ើបអង្កេតបន្ថែម និងបានឆ្មក់ចូលអគារមួយក្នុងក្រុងប៉ោយប៉ែត ដោយបានរកឃើញជនសង្ស័យចំនួន ៣នាក់ ដែលជាអ្នកគ្រប់គ្រងគេហទំព័រល្បែងស៊ីសង។ ឧបករណ៍បញ្ជូនអ៊ីធឺណិតត្រូវបានរឹបអូសពីអាគារដែលជាផ្នែកនៃភស្តុតាង។
ជនសង្ស័យជាបុរសខ្មែរម្នាក់ឈ្មោះ ចាវ ឆិន និងបុរសថៃពីរនាក់ ឈ្មោះ Theerawat Angsusorn និង Sarawut Tangha ។
បុរសទាំងបីនាក់ត្រូវចោទ ប្រកាន់ពីបទលួចអ៊ីនធឺណិតពីប្រទេសថៃ ចូលប្រទេសដោយ គ្មានការអនុញ្ញាតតាមច្បាប់កម្ពុជា។
ជនសង្ស័យទាំងអស់ នឹងត្រូវកាត់ទោស និងផ្ដន្ទាទោសនៅកម្ពុជា។ការពិន័យដែលស្នើឡើងដោយការចោទប្រកាន់នេះមិនត្រូវបានរាយការណ៍ទេ។
អាជ្ញាធរថៃមិនបានរាយការណ៍ថា តើការលួចភ្ជាប់អ៊ីនធឺណិតពាក់ព័ន្ធ នឹងបញ្ហាសុវត្ថិភាព នៃការផ្សាយសញ្ញា ដែលFIFA បានព្រមាន ថៃឬអត់នោះទេ។
ដោយគីរីដងរែក




