33.1 C
Phnom Penh
Tuesday, March 24, 2026
- Advertisement -spot_img

ការផ្ទេរកីឡាករទាំង 5 ដែលបានផ្លាស់ប្តូរ NBA

- Advertisement -spot_img

NBA មិនត្រឹមតែនិយាយអំពីកំណត់ត្រាកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏និយាយអំពីការផ្ទេរកីឡាករដ៏ល្បីល្បាញផងដែរ។ យើង​បាន​រៀបចំបញ្ជីដែលបានវាយតម្លៃដោយ 1xBet អំពីការផ្ទេរកីឡាករដែលគេយល់ឃើញថាមានសារៈសំខាន់បំផុត​នៅ​ក្នុង​​ប្រវត្តិសាស្ត្រ​នៃលីគបាល់បោះដ៏ខ្លាំងបំផុតរបស់ពិភពលោក។

កីឡាករ Bill Russell (ឆ្នាំ 1956)

មនុស្សជាច្រើនប្រហែលជាភ្ញាក់ផ្អើលថា តើកីឡាករដែលទទួលបានពានរង្វាន់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រលីគមិន​បាន​​ចំណាយពេលអាជីពទាំងមូលរបស់លោកនៅ Boston ទេឬ? លោកពិតជាចំណាយពេលទាំងមូលមែន ប៉ុន្តែ​លោក​បាន​ទៅដល់ទីនោះដោយសារតែការដោះដូរកីឡាករ។ ក្រុម Boston Celtics បានធ្វើការដោះដូរកីឡាករជាមួយក្រុម St. Louis ដោយពួកគេសុខចិត្តឱ្យកីឡាករឆ្នើមម្នាក់ឈ្មោះ Ed Macauley ទៅគេ ដើម្បីជាការតបស្នង ក្រុម Boston ទទួល បាន​សិទ្ធិជ្រើសរើសកីឡាករថ្មីលំដាប់ទី 2។ ពួកគេក៏បានប្រើសិទ្ធិនោះដើម្បីយក Bill Russell មកចូលរួមក្រុម​ដែលជា​ការ​សម្រេចចិត្តដ៏ឆ្លាតវៃបំផុត។ គ្រូបង្វឹក Red Auerbach បានកំណត់គោលដៅតាំងពីដំបូងថា នឹងយកកីឡាករ​ម្នាក់នេះ​មក​ធ្វើជាកីឡាករសំខាន់បំផុត ដើម្បីកសាងក្រុមទាំងមូលឱ្យខ្លាំង។

Auerbach​ យល់ថាការលេងបែប​វាយលុកឈ្នះការប្រកួត ប៉ុន្តែការលេងបែបការពារទើបធ្វើឱ្យ​ក្រុមបានក្លាយជាម្ចាស់​ជើង​ឯក។​ Russell មកកាន់ក្រុម Boston មិនមែនគ្រាន់តែមកជួយការពារធម្មតានោះទេ ប៉ុន្តែលោកបានមកគ្រប់​គ្រង​តំបន់​គ្រោះថ្នាក់ទាំងស្រុងដែលធ្វើឱ្យគូប្រកួតពិបាកនឹងរកពិន្ទុ។ លទ្ធផលនៃការដោះដូរនោះមើលទៅដូចជា​ការបន្លំក្នុង​ហ្គេម​អញ្ចឹង​ ព្រោះលោកបានជួយក្រុមឱ្យឈ្នះពានរង្វាន់ដល់ទៅ 11 ក្នុងរយៈពេល 13 ឆ្នាំ។

កីឡាករ Kareem Abdul-Jabbar (ឆ្នាំ 1975)

នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1970 លោក Kareem Abdul-Jabbar គឺជាកីឡាករល្អបំផុតនៅលើពិភពលោក ប៉ុន្តែ​លោក​មានអារម្មណ៍ថាជាប់គាំងនៅក្នុងទីក្រុង Milwaukee ដ៏តូចមួយ។ លោកកើតនៅទីក្រុងញូវយ៉ក ហើយបានដឹកនាំ​ក្រុម​ឈ្នះពានរង្វាន់ក្នុងឆ្នាំ 1971 ប៉ុន្តែនៅក្នុងឆ្នាំបន្តបន្ទាប់ លោកបានបរាជ័យក្នុងការទទួលបានជោគជ័យនោះម្តងទៀត ហើយមានការខកចិត្តជាខ្លាំង។ សំណើរ​សុំដោះដូររបស់លោក គឺជាជំហានដ៏ធំដំបូងដែលបង្ហាញថាតារាល្បីម្នាក់អាច​និយាយ​អំពីអារម្មណ៍ជាប់គាំងនៅក្នុងទីក្រុងតូចមួយ។ ការផ្ទេររបស់ Kareem​ ទៅកាន់រដ្ឋកាលីហ្វ័រញ៉ា​បាន​ជួយ​ក្រុម Los Angeles Lakers បន្តស្ថិតក្នុងចំណោមក្រុមខ្លាំងបំផុតប្រចាំលីគ ហើយបានក្លាយជាមូលដ្ឋានគ្រឹះ​សម្រាប់យុគសម័យ​ដ៏​ល្បី​ល្បាញសម្រាប់ក្រុមនេះនៅក្នុងទសវត្សរ៍ឆ្នាំ 1980។ លោក Abdul-Jabbar បានបង្ហាញថា កីឡាករដ៏​អស្ចារ្យ​ម្នាក់​នៅក្នុងទីក្រុងត្រឹមត្រូវមិនមែនគ្រាន់តែជាកីឡានោះទេ – វាជាទស្សនីយភាពហូលីវូដដែល​នាំមកនូវប្រាក់ចំណេញ​យ៉ាង​ច្រើន។

កីឡាករ Shaquille O’Neal (ឆ្នាំ 1996)

រហូតដល់ឆ្នាំ 1996 គេជឿយ៉ាងមុតមាំថា ប្រសិនបើអ្នកបានជ្រើសរើសតារាល្បីម្នាក់ តារានោះ​នឹងនៅជាមួយក្រុម​របស់​អ្នក​ជារៀងរហូត។ Orlando ក៏គិតដូច្នោះដែរ រហូតដល់ Shaquille O’Neal បានវេចបង្វេចអីវ៉ាន់របស់គេ ហើយ​ចាក​ចេញ​ទៅកាន់ Los Angeles ដើម្បីជ្រើសរើសក្រុមបន្ទាប់របស់លោក។ នោះគឺជាពេលវេលាដ៏​សំខាន់​មួយ​សម្រាប់​លីគ​ទាំង​មូល។ Shaq បានបង្ហាញថា ភាពអំណោយទានខាងរូបសម្បត្តិ និងភាពលេចធ្លោអាចកំណត់លក្ខខណ្ឌទីផ្សារបាន។ ដោយ​បានចាប់ដៃគូជាមួយ Kobe Bryant វ័យក្មេង លោកបានឈ្នះជើងឯក NBA បីលើកជាប់ៗគ្នាចុងក្រោយបង្អស់។ ទោះ​បីជាកីឡាករឆ្នើមរូបនេះហាក់ដូចជាលេងមិនសូវបានល្អនៅដើមរដូវកាលក៏ដោយ ប៉ុន្តែដល់ពេល​ការប្រកួតវគ្គផ្ដាច់​ព្រ័ត្រ​ចូលមកដល់ លោកក៏បានក្លាយជាកីឡាករដែលពូកែបំផុតក្នុងលីគ ដោយគ្មានអ្នកណាអាចប្រៀបផ្ទឹមបានឡើយ។

កីឡាករ LeBron James (ឆ្នាំ 2010)

ខ្ញុំកំពុងយកទេពកោសល្យរបស់ខ្ញុំទៅ South Beach។ ឃ្លានេះត្រូវបានផ្សាយផ្ទាល់តាមរលកអាកាស បានបំបែក​ប្រវត្តិសាស្ត្រ NBA ទៅជា “មុន” និង “ក្រោយ”។ ការដែល LeBron James បានសម្រេចចិត្តចាកចេញទៅលេងឱ្យក្រុម Miami Heat គឺជាចំណុចចាប់ផ្ដើមដែលធ្វើឱ្យកីឡាករល្បីៗមានអំណាចលើសម្ចាស់ក្រុម ហើយពួកគេអាចសម្រេចចិត្ត​ដោយ​ខ្លួនឯងថាតើចង់ទៅលេងឱ្យក្រុមមួយណា។

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ អត្តពលិកកម្រិតខ្ពស់បំផុតគឺកីឡាករ LeBron James, Chris Bosh និង Dwyane Wade បានយល់ព្រមរួបរួមគ្នាដោយមិនចាំបាច់សុំការអនុញ្ញាតពីម្ចាស់ក្លឹប។ ការផ្លាស់ប្តូរនេះបានបង្កើតឱ្យមាន​យុគ​សម័យ​ “ក្រុមដែលសម្បូរទៅដោយកំពូលតារា” ហើយបានប្តូររបៀបគិតរបស់កីឡាករល្បីៗ៖ ឥឡូវនេះ វាមិនមែនក្រុមជា​អ្នក​គ្រប់គ្រងកីឡាករនោះទេ ប៉ុន្តែគឺកីឡាករទៅវិញទេដែលជាអ្នកផ្ដល់កិត្តិយសឱ្យក្រុមបានក្លាយជាផ្នែក​មួយនៃភាព​ជោគ​​ជ័យ​ដ៏អស្ចារ្យរបស់ខ្លួន។

កីឡាករ Kevin Durant (ឆ្នាំ 2016)

ការផ្ទេររបស់ LeBron គឺជាការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រ ហើយការសម្រេចចិត្តរបស់ Kevin Durant ទៅ​ចូល​រួម​ជាមួយក្រុម Golden State ដើម្បីសម្រេចគោលដៅរបស់លោកក្នុងការឈ្នះជើងឯក។ Durant បានចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុមដែលទើបតែឈ្នះ 73 ប្រកួតក្នុងមួយរដូវកាល និងបានកម្ចាត់ក្រុម Oklahoma City របស់លោកនៅ​ក្នុង​វគ្គ​ជម្រុះ។ ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យការប្រកួតប្រជែងនៅក្នុងលីគលែងមានតុល្យភាព ហើយវាពិតជាដូច្នេះ​មែន៖ ក្រុមបានឈ្នះជើងឯកពីរឆ្នាំជាប់ៗគ្នា និងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រឆ្នាំ 2019។ ប៉ុន្តែនៅឆ្នាំនោះ ក្រុម Warrios បានចាញ់មិនមែនដោយសារក្រុម Toronto ពូកែជាងពេកនោះទេ គឺដោយសារតែកីឡាករ​សំខាន់ៗ​របស់​ពួកគេ​មាន​របួសច្រើនពេក។

ការផ្លាស់ប្តូររបស់ Durant បង្ហាញថា ដើម្បីបានឈ្នះពានរង្វាន់ដែលខ្លួនប្រាថ្នា កីឡាករល្បីៗនៅសម័យ​នេះសុខ​ចិត្ត​ឱ្យ​មហាជន​រិះគន់ ឬខូចឈ្មោះ ក៏ព្រោះតែពួកគេចង់ជ្រើសរើសផ្លូវណាដែលមានសង្ឃឹមឈ្នះខ្ពស់បំផុត។

បន្តតាមដាន 1xBet ដើម្បីស្វែងយល់បន្ថែមអំពីលីគបាល់បោះល្អបំផុតរបស់ពិភពលោក!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img