ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ការធ្វើតេស្តហ្សែនបានបញ្ជាក់ថា លោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner ស្ថិតក្នុងចំណោមមនុស្ស ១០នាក់ដែលបានស្លាប់ នៅក្នុងការធ្លាក់យន្តហោះកាលពីថ្ងៃពុធសប្តាហ៍នេះ។
ទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី បានបញ្ចេញឈ្មោះមនុស្សទាំង ១០ នាក់នៅលើយន្តហោះឯកជន ដែលបានធ្លាក់នៅតំបន់ Tver ភាគខាងជើងរដ្ឋធានីមូស្គូ។ អ្នកទាំងនេះរួមមានទាំង លោក Prigorzhin និង លោក Dmitry Utkin ដែលជាដៃស្តាំរបស់គាត់ដែលជួយបង្កើតក្រុមទាហានស៊ីឈ្នួល Wagner ផងដែរ។
គួរបញ្ជាក់ថា ៖យន្ដហោះឯកជន Embraer Legacy បានធ្វើដំណើរចាកចេញពី ទីក្រុងមូស្គូ ទៅកាន់ទីក្រុង Saint Petersburg ហើយបានធ្លាក់នៅក្បែរភូមិ Kuzhenkino នៃតំបន់ Tver ស្ថិតនៅប្រហែល៣០០គីឡូម៉ែត្រពីរដ្ឋធានីមូស្គូ។ ហេតុការណ៍ធ្លាក់យន្ដហោះនេះ កើតមានឡើងតែជាង២ខែប៉ុណ្ណោះ បន្ទាប់ពីលោក Prigozhin ដឹកនាំការបះបោររយៈពេលខ្លីមួយប្រឆាំងនឹងមេដឹកនាំយោធារុស្ស៉ី កាលពីខែមិថុនាកន្លងទៅ៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក