26 C
Phnom Penh
Friday, January 3, 2025
- Advertisement -spot_img

ករណីសង្ស័យជំងឺ អុតស្វា លើមនុស្សចំនួន៦ នាក់រកឃើញនៅកម្ពុជា

- Advertisement -spot_img

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លងបានឱ្យដឹងថារហូតមកទាល់នឹងពេលនេះកម្ពុជាបានរកឃើញករណី សង្ស័យជំងឺអុតស្វា លើមនុស្សចំនួន ៦ នាក់ ដែលបានរាយការណ៍ចេញពីមន្ទីរពេទ្យតាមបណ្ដាខេត្ត ។

ទោះយ៉ាងណាប្រធាននាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងរូបនេះ មិនបានបញ្ជាក់ថាអ្នកជំងឺទាំង៦ នាក់ នោះជាមនុស្សចាស់ឬជាក្មេងនិង ស្ថិតនៅក្នុងខេត្តណានោះដែរ ដោយគ្រាន់តែថាអ្នកទាំងនោះ ជាអ្នកនៅក្នុងស្រុកមិនមែនជាអ្នកដំណើរមកពីក្រៅនោះទេ ។

លោកបានបញ្ជាក់ទៀតថាទោះបីលទ្ធផលបឋមបានបង្ហាញថាពួកគាត់ អវិជ្ជមាននៅឡើយក៏ខាងអាជ្ញាធរនៅតែបន្តការតាមដានបន្ត ទៀត ។

ការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ធ្វើឡើងបន្ទាប់ពីប្រទេសថៃបានរាយការណ៍ពីករណីអ្នកជំងឺអុតស្វា ម្នាក់បានទៅដល់អូស្ត្រាលី ក្រោយឆ្លងកាត់ប្រទេសថៃកាលពីពេលថ្មីៗនេះ ។

ឆ្លើយតបនឹងសំណួរថា តើមានវិធានការទប់ស្កាត់ជំងឺអុតស្វានេះ នៅតាមព្រំដែនកម្ពុជា ថៃដែរទេ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បាន លើកឡើងថា « យើងមានយន្តការស្រាប់ហើយ ។ យើងមានការដកពិសោធពីកូវីដ ហ្នឹងឯងហើយយើងបានផ្ដល់ដំណឹងក៏ដូចជាពង្រឹង មន្ត្រីតាមព្រំដែនហ្នឹង ឱ្យគាត់ពង្រឹងការរុករកករណីសង្ស័យ។ ប្រសិនបើមានករណីសង្ស័យ ត្រូវយកគាត់មកពេទ្យហើយនិង យកវត្ថុ វិភាគដើម្បីធ្វើ ។ »

ពាក់ព័ន្ធ នឹងបញ្ហានេះ តាមបណ្ដាខេត្តរបស់កម្ពុជា ដែលនៅជាប់ព្រំដែនថៃមន្ត្រីបានលើកឡើងថានៅមិនទាន់មានវិធានការទប់ ស្កាត់ ជំងឺអុតស្វា ឡើយទេទោះជំងឺនេះ ត្រូវបានរាយការណ៍ថានៅ ប្រទេសថៃបានប្រកាសឃើញករណីអ្នកជំងឺអុតស្វាម្នាក់បានទៅដល់ អូស្ត្រាលី ក្រោយឆ្លងកាត់ប្រទេសថៃខណៈ ១២ នាក់ ផ្សេងទៀតត្រូវបានមន្ត្រី សុខាភិបាលថៃកំពុងតាមដាន ស្ថានភាព ក្រោយពួកគេមាន ទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកធ្វើដំណើរម្នាក់ដែលត្រូវបានគេធ្វើ រោគវិនិច្ឆ័យថាមានជំងឺអុត ស្វា និងឈប់រង់ចាំរយៈពេល ២ ម៉ោង នៅប្រទេសថៃដើម្បីបន្តជើងហោះហើរទៅប្រទេសអូស្ត្រាលី ។

លោកបានថ្លែងយ៉ាងដូច្នេះថា « យើងមិនទាន់បានរៀបចំអ្វី គឺរង់ចាំគោលការណ៍ ពីក្រសួងសុខាភិបាល ។ »

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំក្រើនរំលឹកឱ្យពលរដ្ឋកម្ពុជា ទាំងអស់ប្រុងប្រយ័ត្នជាប់ជានិច្ច ពីជំងឺអុតស្វា ទោះជាជំងឺនេះមិនទាន់មានការបញ្ជាក់ពីករណីធ្ងន់ធ្ងរក៏ដោយ ។

សេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថាក្រោយពីមានការផ្ទុះចេញនូវជំងឺ អុតស្វា ក្នុងពេលថ្មីៗ នេះបណ្តាប្រទេសចំនួន២៣ នៅលើសាកលលោក ដែលមិនមែនជាប្រទេសអង់ដេមី នៃជំងឺនេះ បានរាយការណ៍ជូនទៅ អង្គការសុខភាពពិភពលោក ( WHO ) អំពីករណីជំងឺ អុតស្វា មានចំនួនសរុប ករណីឈឺ ២៥៧ នាក់និងករណីសង្ស័យ ១២០ នាក់គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ និងមិនទាន់មានករណីស្លាប់នៅឡើយទេ។

បច្ចុប្បន្ននេះក្រៅពីករណីចំនួន២ នាក់ ដែលបានរាយការណ៍ពីបណ្តាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ក្រសួងសុខាភិបាល បាន បញ្ជាក់ថា ក៏មានការរកឃើញករណីឆ្លងជំងឺនេះ លើអ្នកដំណើរម្នាក់ ទៀតដែលបានមកដល់ប្រទេស អូស្ត្រាលី ដោយបុគ្គលនោះបាន ហោះហើរឆ្លងកាត់តាម ព្រលានយន្តហោះ នៃប្រទេសថៃ ។

ក្រសួងក៏បានក្រើនរំលឹកដល់ប្រជាជនទូទៅត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចដោយបុគ្គលគ្រួសារ និងសហគមន៍ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ។

ជាងនេះ ទៅទៀតគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវតាមដាន និងរាយការណ៍ ករណីសង្ស័យណាមួយដែលកើតមានឡើង ដើម្បី បន្តការស៊ើបអង្កេត ដ្បិតការពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា ពិតជាមានសារៈសំខាន់ជាទីបំផុត ។ នេះជាការណែនាំ បន្ថែមដោយលោកស្រី ឱ វណ្ណឌីន ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img