24.8 C
Phnom Penh
Monday, January 26, 2026
- Advertisement -spot_img

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បណ្តាលអោយមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់នៅស្រុកទឹកឈូ ខេត្តកំពត

- Advertisement -spot_img

ខេត្តកំពត៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចបង្គោល គ.ម លេខ ១៤៣ -១៤៤ លើផ្លូវជាតិលេខ៣ កំពត -ភ្នំពេញ ដែលស្ថិតនៅក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី១០ ខែសីសីហា ឆ្នាំ២០២២ វេលា ម៉ោង១៦:៣០នាទីពេលល្ងាច។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ រវាងរថយន្ត នឹង រថយន្តទិសដៅផ្ទុយពីត្បូងទៅជើង រួចហើយទៅប៉ះរថយន្ដ១គ្រឿងទៀតទិសដៅពីជើងទីត្បូង ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្ករ ម៉ាកSCANIA យីឌុបពាក់ស្លាកលេខតាកែវ3A-4264 បើកបរទិសដៅពីត្បូងទៅជើង ចំណែកជនបង្ករជាតៃកុងឡានមិនស្គាល់ឈ្មោះវិញ បានរត់គេចខ្លួនបាត់ស្រមោល។

ចំណែករថយន្តរងគ្រោះ ម៉ាកលុចសុីស៤៧០ពណ៌សពាក់ស្លាកលេខភ្នំពេញ2M-8641 បើកបរដោយឈ្មោះ ខៃ មុនីរន: ភេទប្រុសអាយុ៣០ឆ្នាំ របួស(ធ្ងន់) អ្នករួមដំណើរ២នាក់ទៀត ទី១ឈ្មោះសាយ សួគារ រងរបួសធ្ងន់) និងស្ត្រីម្នាក់ទៀតឈ្មោះ ឈាង ផល្លា ហៅស្រីពៅរបួស(ស្លាប់) អ្នកទាំង៣ រស់នៅផ្លូវទឹកឈូ ភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

សូមបញ្ជាក់ថា ស្ត្រីឈ្មោះឈាង ផល្លា ហៅស្រីស្លាប់បន្ទាប់ពី បញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពត។ ដោយឡែករថយន្ដម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខក្បាលភ្នំពេញ3F 2795 និងកន្ទុយព្រៃវែង4A0150 បើកបរដោយឈ្មោះព្រាប ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅបណ្ដោះអាសន នៅភូមិព្រៃតុម្ក ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ (គ្មានរបួស)រថយន្ដខូចខាតរថយន្ត(កំរិតស្រាល)។

គួសបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយរងរបួសមនុស្សចំនួន២នាក់ ស្រាល១នាក់ និងស្រី១នាក់(ស្លាប់)ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែក ខូចខាតរថយន្តចំនួន៣គ្រឿង កំរិតធ្ងន់១គ្រឿង។
ចំណែករថយន្ដទាំង៣គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោគយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ខេត្តគំពត។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img