31.3 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

កម្លាំងនគរបាលខណ្ឌ-ប៉ុស្ដិឬស្សីកែវ បង្ក្រាបករណីលួចម៉ូតូ មិនបានសម្រេច ឃាត់ខ្លួនបានជនសង្ស័យម្នាក់

- Advertisement -spot_img

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌ-ប៉ុស្ដិឬស្សីកែវ បង្ក្រាបករណីលួចម៉ូតូ មិនបានសម្រេច ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅវេលាម៉ោង ១២និង ២៤នាទី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុចផ្ទះលេខ៧៨៩ ផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ វណ្ណារ៉ា រតន: ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ យោធា មានទីលំនៅកន្លែងកេីតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ប៉ែន សាមី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះលេខ៥៣១០ ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សំភារៈ ដក ហហហូតមាន៖ សោរម៉ូតូ ០១ ជាឧបករណ៍សម្រាប់ធ្វេីសកម្មភាព, ម៉ូតូមួយគ្រឿងម៉ាក់ Honda Scoopy ពណ័ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាក លេខ 1HK-8072 ននិងបានប្រគល់ជូនជនរងគ្រោះវិញផងដែរ ។

មនមន្ត្រីនគរបាលបានបន្តថា នៅថ្ងៃកេីតហេតុខាងលេី ជនរងគ្រោះ បានចតម៉ូតូទុកនៅចំហៀងផ្ទះ ស្រាប់តែមានជនសង្ស័យដេីរមកឃេីញ ឱកាសល្អជនសង្ស័យបានធ្វេីសកម្មភាពលួចយកម៉ូតូ ដោយ យកកូនសោរម៉ូតូរបស់ខ្លួនស៊កចូលសោរកម៉ូតូរបស់ជនរងគ្រោះកាច់បំបែកគ្រាប់ តែមិនបានសម្រេចរួចក៏គេចខ្លួនបាត់ ។

ក្រោយកេីតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ភ្លាមៗនោះសមត្ថកិច្ច បានចុះទៅដល់កន្លែងកេីតហេតុ បេីកការស្រាវជ្រាវ កំណត់បានអត្តសញ្ញាណជនសង្ស័យ ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង ១៧ និង ៣០នាទី នៅថ្ងៃឆ្នាំដដែល នៅចំណុចផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ រួមនឹងវត្ថុតាងនាំមកកាន់ប៉ុស្តិ៍ឫស្សីកែវតែម្តង។

ចំពោះមុខ កម្លាំងផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍ បានសាកសួរយកចម្លេីយ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធី។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img