កម្មវិធីក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នឹងចាប់ផ្តើមនៅថ្ងៃទីអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយចាប់ផ្តើមពីម៉ោង ៨,០០ នាទីព្រឹកដល់ម៉ោង ១១,៣០ នាទីថ្ងៃត្រង់ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ( SUN & MOON Riverside Hotel ) ស្ថិតនៅមាត់ទន្លេ កែងស្ពាន ព្រះមុនីវង្ស មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ក្លឹបអ្នកកាសែតកម្ពុជា ក្នុងជំនួបជាមួយអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ដែលទើបចូលកាន់ដំណែងបានប្រមាណ៨ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ។ គោលបំណងសំខាន់នៃសន្និសិទ÷
ទី១ គឺជាការរំលឹកខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន។ ទី២ គឺដើម្បីយល់ដឹងអំពីការជួយជ្រោមជ្រែងរបស់ជប៉ុនដើម្បីអភិវឌ្ឍកម្ពុជាបន្តទៅមុខ។ ទី៣ គឺចង់ដឹងជំហរគោលនយោបាយប្រទេសជប៉ុន ចំពោះកម្ពុជា ពិសេសរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ជប៉ុន ធ្លាប់មានទំនាក់ទំនងជាមួយកម្ពុជា តាំងពីសតវត្យទី១៧មកម៉្លេះ ប៉ុន្តែមិនទាន់មានស្ថានទូតត្រឹមត្រូវ រហូតដល់កម្ពុជាបានទទួលឯករាជ្យ ទើបបានទំនាក់ទំនងការទូតជាមួយគ្នា រហូតមកដល់ពេលនេះ គឺមានរយ:ពេល៧០ឆ្នាំមកហើយ។
ជាបន្តបន្ទាប់ ជប៉ុន បានជួយដល់កម្ពុជា ដើម្បីបញ្ចប់សង្គ្រាមឆ្នាំ១៩៩៣ ដែលកាលនោះ លោក យ៉ាស៊ូស៉ី អាកាស៉ី ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ បានចុះជួយរៀបចំការបោះឆ្នោតដំបូងនៅកម្ពុជា។
ជប៉ុន បានជួយស្ដាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពានជ្រោយចង្វា ដែលត្រូវដាច់ខ្ទេចខ្ទីដោយសារសង្គ្រាម ជួយកសាង ស្ពានគីហ្សូណា នៅខេត្តកំពង់ចាម ជួយកសាងស្ពានត្យឺប៉ាហ្សា (ទន្លេអ្នកលឿង ជួយស្ថាបនាស្ដាឡើងវិញ នូវផ្លូវជាតិលេខ៥ លេខ៦និងលេខ១ និងសមិទ្ធិផលជាច្រើនទៀតតាមរយ:ជំនួយឥតសំណង កម្ទីរយ:ពេលវែង ដើម្បីចូលរួមកំចាត់មីន និងកសាងប្រទេសកម្ពុជាឡើងវិញ។ល។
ពាក់ព័ន្ធនិងការទំនាក់ទំនងកាលពីពេលកន្លងទៅ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន នៅឥណ្ដូនេស៉ី រួចហើយ ដើម្បីពង្រឹងទំនាក់ទំនង អោយកាន់តែល្អប្រសើរថែមទៀត។
រដ្ឋាភិបាលជប៉ុន បានអរគុណដល់កម្ពុជា ដែលមិនរិតបន្តឹងទំនិញនាំចូលពីជប៉ុន ហើយអរគុណដល់ប្រជាជនកម្ពុជា ដែលគាំទ្រដល់ផ្សារទំនើប Aeon mall របស់ជប៉ុន និងគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។
ជប៉ុនបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លាចំពោះគោលនយោបាយរបស់កម្ពុជា និងនៅតែផ្តាច់ជ្ញាជួយកម្ពុជា ដូចដែលធ្លាប់បានធ្វើកន្លងមក។
ជប៉ុនបានអរគុណដល់កម្ពុជា ដែលគាំទ្របេក្ខភាពជប៉ុន នៅអង្គការសហប្រជាជាតិ ហើយជប៉ុនក៏លើកឡើងផងដែរ ថានឹងបង្កើនអ្នកវិនិយោគអោយកាន់តែច្រើនមកកម្ពុជា នាពេលខាងមុខ។
ឯកឧត្តម ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងអំណរគុណចំពោះឯកអគ្គរាជទូតជប៉ុន ដែលបានជួយដល់កម្ពុជា គ្រប់កាល:ទេស:ទាំងអស់ រហូតកម្ពុជា បានក្លាយជាប្រទេសកំពុងអភិវឌ្ឍយ៉ាងរហ័សផងដែរ។





ដោយគិរីដងរែក