23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

កម្ពុជា នឹងមានកំពង់ផែទឹកជ្រៅជិតប៉ុនសិង្ហបុរី អាចទទួលកប៉ាល់ធំៗជុំវិញពិភពលោក

- Advertisement -spot_img

តាមផែនការជំហានទី១ កម្ពុជា មានគម្រោងសាងសង់កំពង់ផែទឹកជម្រៅ ដោយមានជម្រៅដក១៤ម៉ែត្រកន្លះ ជំហានទី២ មានជម្រៅទឹកដក ១៦ម៉ែត្រកន្លះ និងជំហានទី៣ មានជម្រៅរហូតដល់ដក ១៧ម៉ែត្រកន្លះ គឺជិតស្មើកំពង់ផែរបស់ទី ក្រុងសាំងហ្កាពួ ដែលមានជម្រៅ ១៨ម៉ែត្រ ខណៈបច្ចុប្បន្នកម្ពុជា មានកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ត្រឹមជម្រៅ ៩ម៉ែត្រកន្លះប៉ុណ្ណោះ។

លោក ទី សាគុណ អគ្គនាយករងបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា គម្រោងទាំងបីនេះ រាជរដ្ឋាភិបាល គាំទ្រ និងបានចុះហត្ថលេខាលើកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុនរួចហើយ។ លោកថា« ថវិកាយើង មានក្នុងដៃហើយ យើងនៅបំពេញនីតិវិធី និងសាងសង់ យើងនឹងបានកំពង់ផែថ្មីដែលមានជម្រៅទឹកជ្រៅ ដែលអាច ទទួលបានកប៉ាល់ធំៗមកពីជុំវិញសកលលោកបាន»។

អគ្គនាយករងបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា តាមគម្រោងដំណាក់ទី១ នឹងត្រូវសាងសង់រួច រាល់ នៅឆ្នាំ ២០២៦។ ចំណែកឆ្នាំ ២០២៨-២០២៩ នឹងរួចរាល់ជំហានទី២ ដោយឡែកជំហានទី៣ គ្រោងនឹង បញ្ចប់ ត្រឹមឆ្នាំ ២០៣០។

លោក ទី សាគុណ បានគូសបញ្ជាក់ថា គម្រោងពង្រីកការសាងសង់កំពង់ផែ ដោយសាររាជរដ្ឋាភិបាល មើលឃើញថា អនាគតបរិមាណទំនិញចេញ-ចូលតាមកំពង់ផែនេះ កាន់តែមានការកើនឡើង ហើយកំពង់ផែស្វយ័តខេត្តព្រះសីហនុ មានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចជាតិ។

បច្ចុប្បន្ននេះ ទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ មានបរិមាណច្រើនជាងសមត្ថភាពនៃកំពង់ផែ ដែលអាចទទួល បាន។ លោក ទី សាគុណ បញ្ជាក់ថា សព្វថ្ងៃនេះ កំពង់ផែខេត្តព្រះសីហនុ អាចទទួលបានកប៉ាល់ដែលមានជម្រៅទឹក ៩ម៉ែត្រកន្លះ មានសមត្ថភាពដឹកជញ្ជូនស្មើនឹង ២០០០ TEU។ «ខ្ញុំជម្រាបជូនថា បច្ចុប្ប ន្ននេះ បើយើងនិយាយ ពីកប៉ាល់ដែលដឹកញ្ជូនទំនិញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច អាចចូលមកកំពង់ផែយើងបានប្រហាក់ប្រហែលតែ ១៨-១៩ភាគរយទេ»។

កំពង់ផែស្វយ័ត បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកប៉ាល់ចំនួន ១៣ ដែលមានកប៉ាល់ចេញចូលកំពង់ផែ ប្រមាណ ១៥ជើង ក្នុងមួយសប្តាហ៍។ នេះជាការបន្ថែមរបស់អគ្គនាយករងបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img