33.9 C
Phnom Penh
Wednesday, March 25, 2026
- Advertisement -spot_img

កម្ពុជា-ចិនធ្វើបាឋកថាស្តីពី “ប្រទេសចិនក្នុងនិឃាទរដូវ ផែនការ៥ឆ្នាំលើកទី១៥” បន្ថែមកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី

- Advertisement -spot_img

ភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បាឋកថាសំខាន់មួយក្រោមប្រធានបទ “ប្រទេសចិនក្នុងនិឃាទរដូវ ផែនការ៥ឆ្នាំលើកទី១៥ បន្ថែមកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី” ត្រូវបានរៀបចំឡើងដោយសមាគមមិត្តភាពកម្ពុជា–ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន និងវិទ្យុមិត្តភាពកម្ពុជា–ចិន។  គោលបំណងពង្រឹង ការយល់ដឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន នៅក្នុងបរិបទនៃការអភិវឌ្ឍ សកល និងផែនការយុទ្ធសាស្ត្រថ្មីរបស់ប្រទេសចិន។


អ្នកចូលរួមមកពី តំណាងស្ថាប័ន សំខាន់ៗជាច្រើនរួមមាន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា អគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាធម្មនុញ្ញ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងតំណាងមកពី គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមអ.ម.ត និងសាកល វិទ្យាល័យទួនហ្វា។ លោក Shen Haixiong (សិន ហៃស្យុង ) អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកសាស្ត្រាចារ្យ Li Zhi  (លី ជី )អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវផែនការអភិវឌ្ឍប្រទេសចិននៃសាកល វិទ្យាល័យ Tsinghua បានបង្ហាញអំពីផែនការ៥ឆ្នាំលើកទី១៥របស់ប្រទេសចិន។ លោកទាំងពីរក៏បានរំលេចថា ផែនការនេះមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ការច្នៃប្រឌិតបច្ចេកវិទ្យា និងការចូលរួមយ៉ាងសកម្មក្នុងចរន្តសេដ្ឋកិច្ចសកល។ លើសពីនេះ លោកទាំងពីរក៏បានយល់ស្របថា ផែនការនេះ ក៏ជាកូនសោរគន្លឹះសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត រួមទាំងកម្ពុជា។


ក្នុងអង្គពិធី វាគ្មិនកម្ពុជាចំនួន២រូប គឺលោកបណ្ឌិត ជា មុនីឫទ្ធិ និងលោកបណ្ឌិត កៅ មុយថង បានលើកឡើងពី សារៈសំខាន់នៃកិច្ចកសាង «សហគមន៍ជោគវាសនារួមកម្ពុជា–ចិន»។ លោកទាំងពីរបានគូសបញ្ជាក់ថា កិច្ចសហ ប្រតិបត្តិការរវាងប្រទេសយើង ទាំងពីរ កម្ពុជានិងចិន ដែលបានអភិវឌ្ឍយ៉ាងរឹងមាំលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការអប់រំ ហើយកំពុងបន្តឆ្ពោះទៅរកភាពរឹងមាំ និងចីរភាពកាន់តែខ្លាំង។ វាគ្មិនកម្ពុជាទាំង២រូប ក៏បានលើកទឹកចិត្តឱ្យប្រទេស យើងទាំងពីរបន្តពង្រឹងការយល់ដឹង និងការជឿទុកចិត្តគ្នា ដើម្បីសម្រេចគោលដៅ រួមក្នុងយុគសម័យថ្មី។ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា បាឋកថានេះមិនត្រឹមតែជាវេទិកាផ្សព្វផ្សាយចំណេះដឹងអំពីគោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកសំខាន់មួយក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា–ចិនឱ្យកាន់តែជិតស្និទ្ធ ដែលជាពិសេស បាឋកថានេះបានបង្ហាញថា ផែនការ៥ឆ្នាំលើកទី១៥របស់ចិន និងគំនិតកសាងសហគមន៍ ជោគវាសនារួម គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍរួមគ្នាក្នុងយុគសម័យថ្មី។ ឯកឧត្តមមានសុទិដ្ឋិនិយម ស្របជាមួយគោលគំនិតទាំងមូលរបស់អង្គពិធីដែលបានឯកភាពគ្នាថា បាឋកថានេះបាន បង្ហាញយ៉ាងច្បាស់អំពី តួនាទីរបស់ប្រទេសចិនក្នុងការជំរុញសេដ្ឋកិច្ចសកល និងសារៈសំខាន់នៃការបន្តពង្រឹង សហគមន៍ជោគវាសនា រួមកម្ពុជា–ចិន ដើម្បីសម្រេចបាននូវអនាគតដែលមានភាពរុងរឿង និងចីរភាពសម្រាប់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img