29.1 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

កងទ័ព ឡាវ-រុស្ស៊ី គ្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នា

- Advertisement -spot_img

ប្រភពព័ត៌មានបានឱ្យដឹងថា កងទ័ពឡាវ និង រុស្ស៊ី គ្រោងនឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នា ក្រោមប្រធានបទ ឬលេខកូដ “LAROS-2022” នាពេលឆាប់ៗខាងមុខនេះ ដែលកងឯកភាពជាច្រើនរបស់កងទ័ពឡាវ ទាំងកងទ័ពជើងគោក និងទ័ពអាកាស បានបញ្ជាឱ្យអង្គភាពរបស់ខ្លួនត្រៀមលក្ខណៈយ៉ាងពេញទំហឹងរួចជាស្រេច។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឧត្តមសេនីយ៍ទោ ខាំលៀង ឧថាកៃសន (Kham Liang Utakaisone) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ បានចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រដើម្បីត្រៀមលក្ខណៈធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នារវាងកងទ័ព «ឡាវ-រុស្ស៊ី» ក្រោមប្រធានបទ ឬលេខកូដ “LAROS-2022” ដែលនឹងធ្វើឡើងនៅខេត្តសៀងខ្វ័ង (Xieng Khouang) ភាគឦសាននៃប្រទេសឡាវ ដែលមានព្រំប្រទល់ដែនជាប់នឹងប្រទេសវៀតណាម។

កន្លងមក កងទ័ពប្រជាជនឡាវ និងកងទ័ពរុស្ស៊ី បានរៀបចំសមយុទ្ធទ្រង់ទ្រាយធំរួមគ្នាក្រោមប្រធានបទ ឬលេខកូដ LAROS ជាលើកដំបូងក្នុងឆ្នាំ២០១៩ លើកទី២ នៅឆ្នាំ២០២១ ដែលមានសហព័ន្ធរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ។ ចំណែកឆ្នាំ២០២២នេះ នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដែលជាសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាលើកទី៣របស់កងទ័ពនៃប្រទេសទាំងពីរ។

ប្រភពដដែលបន្តថា រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានលម្អិតថា តើសមយុទ្ធរួម “LAROS-2022” នេះ នឹងចាប់ផ្តើមជាផ្លូវការនៅពេលណានៅឡើយទេ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img