25.9 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

កងកម្លាំងអ៊ីស្រាអែលរុញចូលជ្រៅទៅតំបន់ហ្គាហ្សាហើយកំណត់គោលដៅទៅតំបន់ West Bank

- Advertisement -spot_img

កងកម្លាំងជើងគោកអ៊ីស្រាអែលបានរុញច្រានចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាន់តែជ្រៅ ដោយបានទម្លាក់គ្រាប់បែកលើគោលដៅនានាក្នុងប្រទេសស៊ីរី និងបានធ្វើការវាយឆ្មក់នៅតំបន់ West Bank ដែលកាន់កាប់ពេញមួយយប់ ខណៈដែលសង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាសបានគំរាមកំហែងកាន់តែខ្លាំងឡើងនៅលើជួរមុខជាច្រើន។

យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាសរាប់សិបនាក់នៅក្នុងការប្រយុទ្ធគ្នានៅហ្គាហ្សា ហើយថា “ទាហានថ្មើរជើង ពាសដែក វិស្វករ និងកាំភ្លើងធំ” បន្ថែមទៅក្នុងតំបន់ឆ្នេរប៉ាឡេស្ទីនពេញមួយយប់ ខណៈដែលអ្នកស្រុកហ្គាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលមួយចំនួនបានទៅដល់ជាយក្រុងនៃទីក្រុង Gaza ។

លោក Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថាអ៊ីស្រាអែលកំពុងបង្កើនសកម្មភាពរបស់ខ្លួននៅ តំបន់ Gaza។ ប៉ុន្តែលោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីទីតាំងរបស់កងទ័ពអ៊ីស្រាអែល បន្ទាប់ពីវីដេអូត្រូវបានបង្ហោះតាមអ៊ីនធឺណិត ដែលបង្ហាញអំពីរថក្រោះ និងគ្រឿងចក្ររបស់អ៊ីស្រាអែលនៅជាយក្រុង Gaza លើផ្លូវ Salah al-Deen ។

កងកម្លាំងអាកាសរបស់អ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើ “ហេដ្ឋារចនាសម្ព័ន្ធយោធា” នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីគ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញពីប្រទេស ហើយយន្តហោះមួយក្នុងចំណោមយន្តហោះរបស់ខ្លួនបានវាយប្រហារទៅលើពួកសកម្មប្រយុទ្ធនៅទីក្រុង Jenin ភាគខាងជើងនៃតំបន់ West Bank ។

ប្រភពរូបចេញពី FT

ប្រភព FT ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img