ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ១-ឈ្មោះ សួ និធិ ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ(រក្សាទុក និងប្រើប្រាស់), ២-ឈ្មោះ ខាន់ គឹមហេង ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់), ៣-ឈ្មោះ ជា លាភហេង ហៅ ខ្លែងស្រាក ភេទប្រុស អាយុ ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់), ៤-ឈ្មោះ ខេង រ៉ាដូ ហៅ ពៅ ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(រក្សាទុក និងប្រើប្រាស់), ៥-ឈ្មោះ សៀង សិរី ហៅ ជួង ភេទប្រុស អាយុ ២៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់) ។
លោកបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងរបស់លោកបង្ក្រាបឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ ជាមួយវត្ថុតាង មួយចំនួនដូចជា ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន ០៧កូនថង់កិប ទម្ងន់ ១០ក្រាម (ដប់ក្រាម), ម៉ូតូ ចំនួន ០៣គ្រឿង, ទូរស័ព្ទ ចំនួន ០៤គ្រឿង (ម៉ាក IPhone12 pro max ពណ៌ទឹកប្រាក់, ម៉ាកSamsung A20 ពណ៌ខ្មៅ, ម៉ាកOPPO ពណ៌ក្រហម, ម៉ាក VIVO ពណ៌ទឹកប៊ិច), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង, កូនថង់កិបសម្រាប់ច្រកគ្រឿងញៀន មួយចំនួន, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បន្ទាប់ពីបានសាកសួរជនសង្ស័យទាំង ៥នាក់នេះហើយ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនជាបន្តបន្ទាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


ដោយគិរីដងរែក




