28 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៉ី ធ្វើសមយុទ្ធនៅក្នុងខេត្ត Ivanovo, នេះបើតាមសារព័ត៌មាន Interfax

- Advertisement -spot_img

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃពុធនេះថា កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី កំពុងធ្វើសមយុទ្ធប្រតិបត្តិការនៅក្នុងខេត្ត អ៉ីវ៉ាន់ណូវ៉ូ (Ivanovo) ដែលស្ថិតនៅភាគឦសាន នៃទីក្រុងមូស្គូ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Interfax នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Interfax ដោយផ្អែកលើការស្រង់សម្ដីពីក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងទៀតថា ទាហានរុស្ស៉ីប្រហែល ១០០០នាក់ បានចូលរួមក្នុង សមយុទ្ធ ដោយប្រើយានយន្ដយោធាជាង ១០០គ្រឿង រួមទាំងប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីបយ៉ាស់ (Yars) ផងដែរ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធរបស់កងកម្លាំងនុយក្លេអ៊ែររុស្ស៉ី កើតមានឡើង ខណៈទាហានរុស្ស៉ីកំពុងបង្កើនការវាយលុកលើតំបន់ដុនបាស់ នៃភាគខាងកើត ប្រទេសអ៊ុយក្រែន និងចំពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន យល់ព្រមផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងអាវុធទំនើបៗបន្ថែមដល់ទីក្រុង កៀវ៕

ប្រភព Interfax

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img