32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

Zelensky បញ្ជាក់ថា រថក្រោះ Abrams ដំបូងបានមកដល់អ៊ុយក្រែនហើយ

- Advertisement -spot_img

ប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់កាលពីថ្ងៃទី ២៥ ខែកញ្ញាថា រថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិកដំបូងបានមកដល់អ៊ុយក្រែនហើយ ដោយអរគុណដល់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការគោរពកិច្ចព្រមព្រៀងនេះ។

ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃទី ២២ ខែកញ្ញា ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីជាមួយ Zelensky ថា រថក្រោះ Abrams របស់អាមេរិកនឹងទៅដល់អ៊ុយក្រែននៅសប្តាហ៍បន្ទាប់។

លោក Biden បានប្រកាសពីការសម្រេចចិត្តក្នុងការបញ្ជូនរថក្រោះ M1 Abrams ចំនួន ៣១គ្រឿង ដែលជាកម្លាំងស្មើនឹងកងវរសេនាតូចអ៊ុយក្រែនមួយទៅកាន់ប្រទេសអ៊ុយក្រែនក្នុងខែមករា ដូចដែលដៃគូលោកខាងលិចផ្សេងទៀតបានសន្យាជាមួយនឹងរថពាសដែកកម្រិតខ្ពស់របស់ពួកគេ ដូចជារថក្រោះ Leopard 2 ឬ Challenger 2 ជាដើម។

រថក្រោះនេះ និងកម្លាំងបាញ់ខ្លាំងជាងរថក្រោះប្រយុទ្ធសូវៀត ត្រូវបានគេរំពឹងថានឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការពារ និងការវាយលុករបស់អ៊ុយក្រែន។ ការដឹកជញ្ជូននេះអាចបន្ថែមសន្ទុះដល់ការវាយលុកដែលបានចាប់ផ្តើមទម្លុះខ្សែការពាររបស់រុស្ស៊ី។

ប្រភពរូបចេញពី Yahoo News
ប្រភពរូបចេញពី Yahoo News

ប្រភព Yahoo News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img