28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

Yannick Francois មិនរៀនតមហាវិទ្យាល័យ ព្រោះចង់ដើរលើវិថីបាល់ទាត់

- Advertisement -spot_img

ដោយសារតែចិត្តស្រលាញ់បាល់ទាត់ Yannick Francois បានសម្រេចចិត្តបោះបង់ការសិក្សា ទាំងឪពុកម្ដាយមិនពេញចិត្ត ដើម្បីបំពេញក្ដីស្រមៃ ដើរលើវិថីជាកីឡាករអាជីពមួយរូប។

កីឡាករជនជាតិកាមេរូនបង្ហើបថា បានឈប់រៀនក្នុងឆ្នាំសិក្សា ២០១១-២០១២ពោលជាឆ្នាំចុងក្រោយនៃកម្រិតធម្យមសិក្សា មុនចូលដល់មហាវិទ្យាល័យ។ បន្ទាប់មកគេក៏បានចាកចេញទៅប្រកបអាជីពនៅតួកគី។ ពេលនោះហើយដែលឪពុកម្ដាយរបស់គេឈប់រារាំងតទៅទៀត។

Yannick Francois រៀបរាប់ពីការផ្ដើមស្រលាញ់បាល់ទាត់ បែបនេះ”៖ បាល់ទាត់ជាចំណង់ចំណូលចិត្តរបស់ខ្ញុំ អ៊ីចឹងហើយបានជាខ្ញ៉ំបោះបង់ការសិក្សា ហើយវាជាអ្វីដែលពិភពលោកបានផ្ដល់ដល់ខ្ញ៉ំ។ ខ្ញ៉ំមើលឃើញខ្លួនខ្ញ៉ំនៅកីឡដ្ឋានដោយសារតែគុណពីព្រះជាម្ចាស់។ អ្វីសំខាន់វាធ្វើឲ្យខ្ញ៉ំសប្បាយចិត្ត និងឲ្យអ្នកគាំទ្រសប្បាយចិត្ត។”

កីឡាករវ័យ២៧ឆ្នាំបន្ថែម “៖ កាលខ្ញ៉ំនៅក្មេង ខ្ញ៉ំទៅមើលការប្រកួតដែលមានតារាឆ្នើមៗ ដូចជា Samuel Eto’o ជាដើម ហើយពួកគេបានទាត់បញ្ចូលទីយ៉ាងអស្ចារ្យ ធ្វើឲ្យខ្ញ៉ំចាប់ផ្ដើមស្រលាញ់បាល់ទាត់តាំងពីពេលនោះមក។”

ជ៉ំវិញការមកប្រកបអាជីពនៅកម្ពុជា Yannick ប្រាប់ថា ដោយសារតែមានការត្រួសត្រាយផ្លូវពី Privat Mbarga ដែលជាមិត្តរួមជាតិនឹងគ្នា។ ឆ្នាំ២០១៩ ដែលជាឆ្នាំដំបូងបង្អស់ នៅកម្ពុជា គេលេងនៅអាស៊ីអឺរ៉ុបយូណាយធីត មុនទៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ និងសូលទីឡូអង្គរ ២០២១។

កាលឆ្នាំ២០១២ គេបានទៅចុះកុងត្រានៅក្លិបមួយក្នុងប្រទេសតួកគី តែបានចាកចេញទាំងមិនទាន់ប្រកួតផង ដោយសាររបួស ហើយក៏វិលទៅស្រុកកំណើតវិញ៕


ដោយ៖គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img