អង្គការ (WCK) កំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ និងភាគីទីបីនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់បុគ្គលិករបស់ខ្លួនចំនួន 7 នាក់នៅហ្គាហ្សាក្នុងសប្តាហ៍នេះ។ “យើងបានស្នើឱ្យរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី កាណាដា សហរដ្ឋអាមេរិក ប៉ូឡូញ និងចក្រភពអង់គ្លេស ចូលរួមជាមួយយើងក្នុងការទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងភាគីទីបីចំពោះការវាយប្រហារទាំងនេះ រួមទាំងថាតើពួកគេត្រូវបានអនុវត្តដោយចេតនា ឬបំពានអន្តរជាតិ។
World Central Kitchen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍។ បុគ្គលិកជំនួយ ដែលស្លាប់ក្នុងការវាយ ប្រហារកាលពីថ្ងៃចន្ទ គឺមកពីអូស្ត្រាលី កាណាដា អាមេរិក ប៉ូឡូញ ចក្រភពអង់គ្លេស និងតំបន់ Gaza។
WCK បាននិយាយថា ខ្លួនបានស្នើសុំឱ្យរដ្ឋាភិបាលអ៊ីស្រាអែល “រក្សាទុកជាបន្ទាន់នូវរាល់ឯកសារ ការទំនាក់ទំនង វីដេអូ និង/ឬការថតសំឡេង និងសម្ភារៈផ្សេងទៀតដែលពាក់ព័ន្ធ” ទៅនឹងការវាយប្រហារនេះ ដើម្បី “ធានានូវភាពត្រឹមត្រូវនៃការស៊ើបអង្កេត” ។ ស្ថាបនិករបស់អង្គការគឺលោក José Andrés បានចោទប្រកាន់អ៊ីស្រាអែលថា “ជាប្រព័ន្ធ” សំដៅលើបុគ្គលិកជំនួយទាំងប្រាំពីរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កងកម្លាំងអ៊ីស្រាអែល “វាយប្រហារប្រជាជនស្លូតត្រង់ដោយអចេតនា” ហើយអគ្គសេនាធិការយោធាអ៊ីស្រាអែល ឧត្តមសេនីយ៍ឯក Herzi Halevi បាននិយាយថា ការវាយប្រហារនេះគឺជា “កំហុសធ្ងន់ធ្ងរ” ។
សេចក្តីថ្លែងការណ៍របស់ WCK បាននិយាយថា “អ៊ីស្រាអែលបានសារភាពចំពោះការសម្លាប់នេះ ប៉ុន្តែបានហៅវាថាជា “ព្រឹត្តិការណ៍សោកនាដកម្មមួយ ដែលកងកម្លាំងរបស់យើងបានបង្កគ្រោះថ្នាក់ដោយអចេតនាចំពោះអ្នកមិនមែនជាអ្នកប្រយុទ្ធ” និងជាអ្វីមួយដែល ‘កើតឡើងក្នុងសង្គ្រាម'” ដោយបន្ថែមថា “ការស៊ើបអង្កេតឯករាជ្យគឺជាមធ្យោបាយតែមួយគត់។ ដើម្បីកំណត់ការពិតនៃអ្វីដែលបានកើតឡើង” និងធានានូវការទទួលខុសត្រូវ។

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




