សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ប្រកាសថា សម្រាប់ក្រុមជើងឯកព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក ឆ្នាំ២០២៣ ជំនាន់ទី៩ ចំពោះក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ ៤.២៧លាន គ្រាដែលជើងឯករងវិញបាន ៣ លានដុល្លារ។
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា នេះជាប្រាក់រង្វាន់សម្រាប់តែ ១ប្រកួតផ្តាច់ព្រ័ត្រតែប៉ុណ្ណោះ ដែលបន្ថែមលើប្រាក់រង្វាន់ដទៃទៀតដែលពួកគេធ្វើបានតាមដំណាក់តាំងពីក្នុងវគ្គ ៣២ក្រុមចុងក្រោយមក។
ប្រភពព័ត៌មានខាងលើក៏បានឲ្យដឹងបន្ថែមទៀតដែរថា ចំពោះកីឡាការិនីជើងឯក ក៏នឹងទទួលបានប្រាក់រង្វាន់ ២៦៩,០០០ដុល្លារ នៅពេលកីឡាការីនីជាប់ចំណាត់ថ្នាក់លេខ២ ក៏នឹងទទួលបាន ១៩៤,៥០០ដុល្លារក្នុងម្នាក់ៗ ត្រឡប់ទៅផ្ទះវិញដែរ។
ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអង់គ្លេស និងស្រ្តីអេស្ប៉ាញ ត្រូវប្រជែងតំណែងជើងឯកពាន Women’s World Cup ជាលើកដំបូងសម្រាប់ពួកគេ ក្រោយរង់ចាំអស់រយៈពេល ៣២ឆ្នាំដូចគ្នា។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាល្ងាចថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣ វេលម៉ោង ៥ល្ងាចស្ថិតក្នុងទីក្រុង Sydney ក្រោយ ១ថ្ងៃ ស្ត្រីស៊ុយអែត ប៉ះម្ចាស់ផ្ទះអូស្រ្តាលីដែលធ្វើឡើងនៅម៉ោង ៣រសៀល (ម៉ោងនៅកម្ពុជា) ក្នុងការដណ្តើមយកចំណាត់ថ្នាក់លេខ៣៕



ប្រភព SBS News ប្រែសម្រួលដោយគិរីដងរែក