25 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

WHO បញ្ចប់ការជម្លៀសមនុស្ស ចេញពីមន្ទីរពេទ្យ Gaza ជាលើកទីពីរ ចំពេលមានការប្រយុទ្ធគ្នា

- Advertisement -spot_img

អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃទី២០ ខែកុម្ភៈថា ខ្លួនបានបញ្ចប់បេសកកម្មជាលើកទីពីរ ក្នុងការជម្លៀសមនុស្សចេញពីមន្ទីរពេទ្យ Nasser នៃតំបន់ហ្គាហ្សា ប៉ុន្តែបានបង្ហាញពីការព្រួយបារម្ភចំពោះអ្នកជំងឺ និងគ្រូពេទ្យជិត 150នាក់ដែលនៅកន្លែងនោះ ចំពេលមានការប្រយុទ្ធបន្ត។ ទីភ្នាក់ងារ UN បាននិយាយថា មន្ទីរ ពេទ្យ Nasser នៅ Khan Younis ជាមន្ទីរ ពេទ្យធំទីពីររបស់ Gaza បានបញ្ឈប់ដំណើរការកាលពីសប្តាហ៍មុន បន្ទាប់ពីការឡោមព័ទ្ធរបស់អ៊ីស្រាអែល អស់រយៈពេលមួយស ប្ដាហ៍ ដោយការវាយឆ្មក់ រហូតមកដល់ ពេលនេះ បុគ្គលិករបស់ WHO និងក្រុមជំនួយផ្សេងទៀត បានជម្លៀសអ្នកជំងឺធ្ងន់ធ្ងរ សរុបចំនួន 32 នាក់កាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ រួមទាំងកុមារដែលរងរបួស និងពិការប៉ុន្តែទីភ្នាក់ងារនេះមានការព្រួយបារម្ភចំពោះ អ្នកដែលនៅសេសសល់ ដោយការផ្គត់ផ្គង់ធ្លាក់ចុះ។ WHO បាននិយាយនៅលើបណ្តាញទំនាក់ទំនងសង្គម X ថា “WHO ភ័យខ្លាចចំពោះសុវត្ថិភាពនិងសុខុមាលភាពរបស់អ្នកជំងឺ និងបុគ្គលិកសុខាភិបាលដែល នៅសេសសល់ក្នុងមន្ទីរពេទ្យ ហើយព្រមាន ថា ការរំខានបន្ថែមទៀត ដល់ការថែទាំសង្គ្រោះ ជីវិតអ្នកឈឺ និងរបួសនឹងនាំឱ្យមានការ ស្លាប់កាន់តែច្រើន”។ អ៊ីស្រាអែលនិយាយ ក្រុមហាម៉ាស់ បានគ្រប់គ្រងតំបន់ហ្គាហ្សាតាំងពីឆ្នាំ2007 ប្រើប្រាស់មន្ទីរពេទ្យ ដើម្បីលាក់ខ្លួន។

ក្រុមហាម៉ាស់បដិសេធរឿង នេះ ហើយនិយាយថា ការចោទប្រកាន់របស់អ៊ីស្រាអែលជាលេស ដើម្បីបំផ្លាញ ប្រព័ន្ធថែទាំសុខភាព។ Tarik Jašarevic របស់ WHO បានប្រាប់អ្នកយកព័ត៌មាននៅ ទីក្រុងហ្សឺណែវ បុគ្គលិករបស់ WHO កំពុងរុករកតាមច្រករបៀង ដើម្បីស្វែងរកអ្នកជំងឺដែលពួនពីការបាញ់ប្រហារ។ WHO បាននិយាយថា ជំនួយត្រូវទៅដល់ដោយថ្មើរជើង ដោយសារផ្លូវភក់មិនអាចឆ្លងកាត់បាន។ កិច្ចប្រឹងប្រែងដើម្បីផ្ទេរអ្នកជំងឺដែលនៅសល់កំពុងបន្ត។ មិនមានអគ្គិសនី ឬទឹកប្រើប្រាស់ ហើយកាកសំណល់វេជ្ជសាស្ត
និងសំរាមកំពុងបង្កើតជា ជំងឺបន្ថែម។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថាស្ថានភាពបានឈានដល់ “កម្រិតមហន្តរាយ” ហើយថា កងកម្លាំងអ៊ីស្រាអែលបានបានបំប្លែងទីតាំងឱ្យទៅជា “បន្ទាយយោធា”។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន និយាយថា យ៉ាងហោចណាស់មានអ្នកជំងឺ ចំនួន នាក់ បានស្លាប់នៅមណ្ឌលនេះ ភាគច្រើនដោយសាការខ្វះខាតប្រេងឥន្ធនៈ និងកង្វះអុកស៊ីសែន។ ពួកគេបានពណ៌នាស្ថានភាពកាលពីថ្ងៃអង្គារថាជា “មហន្តរាយ”ហើយបាននិយាយថា ជីវិតរបស់អ្នកដែលនៅសល់នៅទីនោះ ត្រូវបានគំរាមកំហែងដោយផ្ទាល់។

សង្គ្រាមមានរយៈពេលជាង 4ខែត្រូវបានបង្កឡើង ដោយការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា ដែលក្នុងនោះ មនុស្ស 1,200 នាក់ត្រូវបានសម្លាប់ និង 253 នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ អ៊ីស្រាអែលបានឆ្លើយតប ជាមួយការវាយលុកតាមផ្លូវអាកាស និងលើដី ដែលយោង ទៅតាមចំនួនសរុបរបស់ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីន 29, 195 នាក់ និងរបួសជាង 69,000 នាក់។ សង្គ្រាមបានផ្លាស់ប្ដូរទី លំនៅភាគច្រើននៃប្រជាជនចំនួន2.3លាននាក់ ហើយជាង 1 លាននាក់នៃពួកគ ឥឡូវនេះកំពុងរស់នៅក្នុងជម្រករបស់ UN ឬនៅក្នុងតង់ និងប្រអប់ក្រដាសកាតុង នៅ ខាងចុងភាគខាងត្បូងបំផុតនៃតំបន់ជុំវិញ ជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img