33 C
Phnom Penh
Saturday, February 15, 2025
- Advertisement -spot_img

WHO៖ ករណីឆ្លងជំងឺអុតស្វា រីករាលដាល “ចុងនៃផ្ទាំងទឹកកក” មាន១០ចំណុច និងចំនួនប្រទេសដែលបានឆ្លង

- Advertisement -spot_img

ខណៈដែលពិភពលោកកំពុងវិលវល់ជាមួយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ការកើនឡើងនៃជំងឺផ្សេងៗ កំពុងធ្វើឱ្យមនុស្សជាច្រើនប្រឈមមុខនឹងការភ័យខ្លាច។

ទីភ្នាក់ងារជំងឺឆ្លងរបស់សហភាពអ៊ឺរ៉ុបបានអោយដឹងថាចំនួនឆ្លងនៃករណីជំងឺអុតស្វាបានឈានដល់ ២១៩ នៅក្រៅប្រទេសដែលមេរោគនេះបានចរាចរ។ អង្គការសុខភាពពិភពលោកបានព្រមានអំពីករណីឆ្លងបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ខាង ក្រោម នេះ គឺ ជាចំណុចទាំង ១០ ដែល យើង ដឹង អំពី ការ ផ្ទុះ ឡើង នៃ ជំងឺអុតស្វា៖
១. ជំងឺអុតស្វា (Monkeypox) ដែលជាជំងឺមិនសូវធ្ងន់ធ្ងរជាងជំងឺអុតស្វាយដែលជាអំបូរបស់វានោះទេ គឺជាជំងឺឆ្លងតាមតំបន់នៅក្នុងប្រទេសចំនួន ១១ នៅអាហ្វ្រិកខាងលិច និងកណ្តាល។

២.មេរោគនេះត្រូវបានរកឃើញនៅឆ្នាំ១៩៥៨នៅក្នុងសត្វស្វាដែលរក្សាទុកសម្រាប់ការស្រាវជ្រាវ ករណីឆ្លងដំបូងនៃជម្ងឺអុតស្វាត្រូវបានគេកត់ត្រានៅឆ្នាំ១៩៧០។

៣.អង្គការសុខភាពពិភពលោកបានដាស់តឿនថាករណីឆ្លងជំងឺអុតស្វាចំនួន២០០ករណីដែលត្រូវបានរកឃើញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅខាងក្រៅប្រទេសដែលវាជាជំងឺឆ្លងតាមតំបន់អាចគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ លោក Sylvie Briand ដែលជាប្រធានបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក បានទទួលស្គាល់នៅក្នុងសន្និសីទខ្លីមួយទៅកាន់ប្រទេសនានាស្តីពីការរីករាលដាលនៃមេរោគ “មិនធម្មតា” ថា “យើងដឹងថាយើងនឹងមានករណីបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ” ។

៤. ភ្នាក់ងារសុខាភិបាលបាននិយាយថា ករណីឆ្លងភាគច្រើនត្រូវបានរកឃើញលើបុរសស្រឡាញ់ភេទដូចគ្នា ។

៥. ចក្រភពអង់គ្លេសបានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វាដំបូងរបស់ខ្លួននៅដើមខែឧសភា។ ចាប់តាំងពីពេលនោះមក មេរោគបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេស ជាមួយនឹងចំនួនអ្នកឆ្លងឥឡូវនេះឡើងដល់៩០ករណី។
៦. ប្រទេសអេស្បាញបានរាយការណ៍ថាមានករណីឆ្លងជំងឺអុតស្វាចំនួន៩៨ករណី រហូតមកដល់ពេលនេះ។

៧.ទន្ទឹមនឹងនេះដែរប្រទេសព័រទុយហ្គាល់បានកត់ត្រាករណីឆ្លងដែលត្រូវបានបញ្ជាក់ថាមានចំនួន ៧៤ករណី អាជ្ញាធរសុខាភិបាលបាននិយាយកាលពីថ្ងៃសុក្រ ដោយបន្ថែមថាការកើតឡើងទាំងអស់គឺលើបុរស ដែលភាគច្រើនមានអាយុក្រោម ៤០ឆ្នាំ។

៨. គ្រុនក្តៅ ឈឺសាច់ដុំ ដំបៅ និងញាក់ គឺជារោគសញ្ញាទូទៅនៃជម្ងឺអុតស្វាលើមនុស្ស។
៩. មេរោគមានសមាមាត្រអ្នកស្លាប់ពី ៣ទៅ ៦ភាគរយ មនុស្សភាគច្រើនជាសះស្បើយក្នុងរយៈពេលពី ៣ទៅ ៤សប្តាហ៍។

១០. បច្ចុប្បន្ននេះមិនមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺអុតស្វាទេ។ ជាធម្មតា អ្នកជំងឺនឹងត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យឯកទេស ដើម្បីកុំឱ្យការឆ្លងរាលដាល ហើយរោគសញ្ញាទូទៅអាចព្យាបាលបាន។

បញ្ជីប្រទេសដែលមានករណីឆ្លងដែលបានបញ្ជាក់ និងសង្ស័យថាមានជម្ងឺអុតស្វា៖
១) សហរដ្ឋអាមេរិក
២) ចក្រភពអង់គ្លេស
៣)ប្រទេសកាណាដា
៣)អូស្ត្រាលី
៤) អ៊ីស្រាអែល
៥)សហព័ន្ធ អារ៉ាប់រួម
៦)អាហ្សង់ទីន
៧)អេស្ប៉ាញ
៨)ព័រទុយហ្គាល់
៩)ស៊ុយអែត
១០) បារាំង
១១) បែលហ្សិក
១២) អាល្លឺម៉ង់
១៣) ប្រទេសអ៊ីតាលី
១៤) ស្វីស
១៥)សាធារណរដ្ឋ ឆែក
១៦) អូទ្រីស
១៧) ស្លូវេនី
១៨) អៀរឡង់

ដោយគីរីដងរែក
- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img