28 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

West Ham យកបានខ្សែបម្រើ Kudus ពីក្លិប Ajax ជាមួយកិច្ចព្រមព្រៀងតម្លៃ ៣៨លានផោន

- Advertisement -spot_img

(ឡុងដ៏)៖ ក្លិបអង់គ្លេស West Ham United បានសម្រេចលើការនាំយកខ្សែបម្រើ Mohammed Kudus ពីក្លិបហូឡង់ Ajax ក្នុងកិច្ចព្រមព្រៀងតម្លៃដែលមិនត្រូវបានបង្ហាញជាក់លក់ តែបើតាមរបាយការណ៍អាចស្ថិតក្នុងតម្លៃយ៉ាងហោចណាស់ ៣៨លានផោន បូករួមលក្ខខណ្ឌបន្ថែម, នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

បុរសសញ្ចាតិហ្គាណា Mohammed Kudus ជាខ្សែបម្រើមានវ័យ ២៣ឆ្នាំរូបនេះ ក៏បានសម្រេចកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិប West Ham United នាមជាកីឡាករម្នាក់ទើបរកបាន ៣គ្រាប់ម្នាក់ឯងក្នុងប្រកួតពាន Europa League ជួយក្រុមក្លិប Ajax យកឈ្នះ Ludogorets ៤-១ កាលពីសប្តាហ៍មុននេះនៃជើងទី១ វគ្គជម្រុះ។

បញ្ជាក់ផងថា ខ្សែបម្រើ Mohammed Kudus ជាកីឡាករម្នាក់លេងបាន ៤រដូវកាលជាមួយក្លិប Ajax រកបាន ២៧គ្រាប់ចំណោម ៨៧ប្រកួត ដែលរូបគេអាចរកបាន ១១គ្រាប់នារដូវកាលមុនរួមចំណែកជួយក្រុមឈរលេខរៀងទី៣ នៃលីគហូឡង់ Eredivisie។

Kudus បានក្លាយជាសមាជិកថ្មីទី២ ស្ថិតក្នុងការនាំយកដោយអ្នកចាត់ការលោក David Moyes ដែលផ្ទេរមកពី Ajax បន្ទាប់ពីខ្សែបម្រើ Edson Alverez ជាមួយតម្លៃប្រហែល ៣៥លានផោន៕

ប្រភព BBC Sport ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img