26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

West Ham យល់ព្រមលើតម្លៃ ៣០.៥លានផោនជាមួយក្លិប Sassuolo ក្នុងការនាំយកខ្សែប្រយុទ្ធ

- Advertisement -spot_img

(ឡុងដ៍)៖ ក្លិបអង់គ្លេង West Ham Unite បានព្រមព្រៀងលើតម្លៃ ៣០.៥លានផោនជាមួយក្លិបអ៉ីតាលី Sassuolo សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Gianluca Scamacca។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នេះ។

ខ្សែប្រយុទ្ធសញ្ជាតិអ៉ីតាលី វ័យ ២៣ឆ្នាំរូបនេះគ្រោងនឹងក្លាយជាកីឡាករទី៤ របស់ West Ham ដែលបានចុះកិច្ចសន្យានៅរដូវក្តៅនេះ ជាមួយទទួលយកលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ហើយ។

អ្នកចាត់ការក្លិបញញួរធំ លោក David Moyes បានចំណាយពេលវេលានៅពេលបិទរដូវកាលនេះ ដើម្បីបង្កើនជម្រើសខ្សែប្រយុទ្ធរបស់លោក ហើយក៏បានស្ថិតក្នុងការពិភាក្សាជាមួយនឹងកីឡាករ Armando Broja របស់ Chelsea ផងដែរ។

Scamacca គឺជាកីឡាករអ៉ីតាលី ដែលបានរកគ្រាប់បាល់ច្រើនជាងគេបំផុតលំដាប់ទី២ នៅក្នុងលីគ Serie A កាលពីរដូវកាលមុន ដោយបានស៊ុតបញ្ចូលទី ១៦គ្រាប់ពី ៣៦ប្រកួត។

ការចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Scamacca នេះ បានធ្វើឡើងបន្ទាប់ពីការទៅដល់នៃកីឡាករ Nayef Aguerd, Alphonse Areola និងកីឡាករ Flynn Downes នារដូវក្តៅនេះ៕

ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img