27 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

VIDEO សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រតិបត្តិករមួយរូបក្នុងដំណើរការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវខ្សែក្រវាត់តាមព្រំដែនកាលពីឆ្នាំ​២០១៧

- Advertisement -spot_img

សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រតិបត្តិករមួយរូបក្នុងដំណើរការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវខ្សែក្រវាត់តាមព្រំដែនដែលជាផ្នែកដ៏សំខាន់នៃខឿនការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិបន្ថែមលើបង្គោលព្រំដែនដែលបានបោះជាក់ស្តែងនិងខ្សែកំណត់ដែនសីម៉ាដែលបានកំណត់នៅលើផែនទី។

វីដេអូឃ្លីបនេះ​បង្ហាញពីសកម្មភាព​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលឆ្នាំ២០១៧ ដែលពេលនោះជានាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ។

ក្នុងនាមជាប្រតិបត្តិករមួយរូបដែលបានចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពជាច្រើនក្នុងកិច្ចការពង្រឹងប្រៀបការពារជាតិនៅតាមបណ្តោយព្រំដែន សម្តេចធិបតីបានគូសបញ្ជាក់ថា«រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលមិនដែលព្រងើយកន្តើយអំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឡើយ»៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img