ភ្នំពេញ ថ្ងៃទី 22 ខែមករា ឆ្នាំ 2024 — Urban Village គម្រោងទីពីរ ដែលជាអគារខ្ពស់បំផុត នៅលើមហាវិថី ហ៊ុន សែន ដែលមានកម្ពស់ដល់ទៅ 203 ម៉ែត្រដែលត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍ជនជាតិហុងកុងដ៏ធំបំផុតនោះ បានប្រារព្ធពិធី អបអរសាទរការបញ្ចប់ការសាងសង់គ្រោងអគាររបស់ខ្លួនជាប្រវត្តិសាស្ត្រយ៉ាងមហោឡារឹកកាលពីម្សិលមិញ។

អ្នកដឹកនាំធុរកិច្ចល្បីៗ អ្នកដឹកនាំសហគមន៍ និងមនុស្សរាប់រយនាក់មកពីក្រៅនិងក្នុងប្រទេស បានប្រមូលផ្តុំគ្នាដោយក្តីរំភើបរីករាយដើម្បីអបអរសាទរស្ថាបនិកនៃគម្រោងខុនដូនេះ ទាំងនៅលើដំបូលអគារ Urban Village Phase II និងបន្ទប់តាំងបង្ហាញនៅក្នុងមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ Factory Phnom Penh។ ពិធីនេះពោរពេញទៅដោយសកម្មភាពដ៏អស្ចារ្យដូចជា ពិធីកាត់ខ្សែបូ ពិធីចាក់និងបង្ហោះប៉េងប៉ោង ពិធីប៉ែលមាស ពិធីប្រោះព្រំ និងសូត្រមន្តដោយព្រះគ្រូវិជរបញ្ញោ ព្រះតេជគុណ គូ សុភាព របាំលោតម៉ុងសាយ ពិធីបួងសួងសែនក្បាលជ្រូក ការសំដែងសិល្បះផ្សេងៗ។ និងសុន្ទរកថារបស់លោកបណ្ឌិត Ben Li ជាស្ថាបនិក និងប្រធាន Urban Village and Factory Phnom Penh និងលោកស្រី Catherine Chan ជាស្ថាបនិក និងនាយកប្រតិបត្តិនៃ Urban Village and Factory Phnom Penh។

ពេលចូលរួមក្នុងកម្មវិធី ពិធី អបអរសាទរការបញ្ចប់ការសាងសង់គ្រោងអគារ ជាភាសាអង់គ្លេសគឺ Topping-out ceremony នៅលើកំពូលអគារនេះ ភ្ញៀវពិតជាភ្ញាក់ផ្អើលជាមួយនឹងទិដ្ឋភាពជុំវិញ និងខ្យល់អាកាសពីគ្រប់ទិសទីនៃអគារខ្ពស់បំផុតនៅលើមហាវិថី ហ៊ុន សែន។ ពីត្រើយខាងកើត មានទិដ្ឋភាពដ៏សមរម្យនៃទន្លេ។ ពីខាងជើង ប្រជាជននឹងឃើញទិដ្ឋភាពពេញនៃទីក្រុង និងកោះពេជ្រ។ ពីចំហៀងខាងលិច គេអាចមើលឃើញផ្សារទំនើប ២៧១ មេហ្គា (ជាកន្លែងដែលមានហាងសំលៀកបំពាក់ហ្សារ៉ា) ព្រមទាំងទិដ្ឋភាពដ៏ស្រស់ស្អាតនៃភ្នំ។ ហើយពីផ្នែកខាងត្បូង មានព្រលានយន្តហោះថ្មី និងផ្សារទំនើបអ៊ីអនដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ (Aeon Mall 3)។

ពិធី អបអរសាទរការបញ្ចប់ការសាងសង់គ្រោងអគារ គឺបញ្ជាក់ពីការបញ្ចប់ដោយជោគជ័យនៃធ្នឹមរចនាសម្ព័ន្ធចុងក្រោយដែលត្រូវបានលើកឡើងជាកន្លែងដែលបំពេញស៊ុមអគារទាំងស្រុង។ តាមពិតទៅ Urban Village Phase II មិនត្រឹមតែជាអគារខ្ពស់ជាងគេនៅមហាវិថី ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអគារមួយក្នុងចំណោមអគារខ្ពស់ជាងគេទាំង ៤ នៅកម្ពុជាផងដែរ។ ពួកគេក៏បានជួលក្រុមហ៊ុនអ្នកសាងសង់ធំជាងគេក្នុងពិភពលោក ដែលជាក្រុមហ៊ុនផ្នែកសាងសង់ឈ្មោះ “China State Construction Division 3” ដែលកំពុងសាងសង់អគារខ្ពស់ជាងគេនៅ ICC ទីក្រុងហុងកុង ផងដែរ។

លើសពីនេះ Urban Village គឺជាគម្រោងតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់ជាង 30ពាន ហើយជា “គម្រោងដំបូង និងតែមួយគត់” នៅកម្ពុជា ដែលបានទទួលពានរង្វាន់ “ការអភិវឌ្ឍន៍ខុនដូល្អបំផុត” និងពានរង្វាន់ “Co-working Space ល្អបំផុតនៅអាស៊ី” ពី Asia Property Guru, និងពានរង្វាន់ “គម្រោងអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត” នៅក្នុងកម្មវិធី International Pacific Award ពីប្រទេសអង់គ្លេស។ ជាងនេះទៅទៀត Urban Village ក៏ជាគម្រោងតែមួយគត់ ដែលមានផ្ទៃដី សហគមន៍រស់នៅប្រមាណ 760,000 ម៉ែត្រការ៉េនៅក្នុងទីក្រុងជាមួយនឹងសហគមន៍រស់រវើកនៅក្នុងមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ Factory Phnom Penh ដែលមានវិចិត្រសាលសិល្បៈដ៏ធំបំផុត កន្លែងធ្វើការរួមគ្នា ឧទ្យាន trampoline និងកន្លែងជិះស្គីជាដើម។
“ពួកយើងពិតជាមានមោទនភាពក្នុងការអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះជាមួយអ្នករាល់គ្នានៅទីនេះ។ អស់រយៈពេលជាង 30 ឆ្នាំមកនេះ យើងតែងតែអភិវឌ្ឃខ្លួនឲ្យរីកចម្រើនដើម្បីក្លាយជាគម្រោងល្អបំផុត ដែលនាំយកបទពិសោធន៍គុណភាពខ្ពស់ និងអ្នកវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា។ ទោះបីជាមានការឡើងចុះ ប៉ុន្តែយើងផ្តោតលើភាពវិជ្ជមាន និងឆ្ពោះទៅមុខដើម្បីធ្វើឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាមួយគ្នា។” មានប្រសាសន៍ដោយ អ្នកស្រី Catherine Chan ជាស្ថាបនិក និងនាយកប្រតិបត្តិនៃ Urban Village & Factory Phnom Penh។

“ពួកយើងស្រឡាញ់ប្រទេសកម្ពុជាណាស់ ហើយនេះគឺជាប្រទេសដ៏ស្រស់ស្អាតដែលមានមនុស្សល្អជាច្រើន។ យើងពិតជាត្រេកអរនិងដឹងគុណជាខ្លាំង ដែលបានមកនៅទីនេះទេ។ យើងជឿជាក់ថា Urban Village Phase II នឹងក្លាយជាផ្ទះដ៏ល្អបំផុតសម្រាប់មនុស្សរស់នៅ ធ្វើការ និងកម្សាន្ដលេង។ ខ្ញុំតែងតែមើលឃើញសក្តានុពលនៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះ។ ក្នុងរយៈពេល 10 ឆ្នាំខាងមុខ ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនរហូតមើលលែងស្គាល់ ព្រោះអ្វីៗទាំងអស់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ដូច្នេះ ខ្ញុំតែងតែលើកទឹកចិត្តគ្រប់គ្នាឲ្យចាប់ផ្តើមវិនិយោគឥឡូវនេះ។ លោកបណ្ឌិត Ben Li ជាស្ថាបនិក និងប្រធាន Urban Village & Factory Phnom Penh មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន។

លើសពីការប្រារព្ធពិធី Topping-out ពួកគេក៏មានការតាំងពិពណ៌សិល្បៈដ៏ធំនៃស្នាដៃសិល្បៈដោយវិចិត្រករសម័យទំនើបនៅអឺរ៉ុបដ៏ល្បីល្បាញក្នុងសតវត្សទី 20 រួមទាំង Pablo Picasso, Joan Miro, Sam Szafran និងសិល្បករចិនដ៏ល្បីល្បាញ Zao Wouki ។ ព្រឹត្តិការណ៍ផ្តាច់មុខនេះ ដែលនាំមកដោយវិចិត្រសាលសិល្បៈ Sra’Art គឺជាលើកទីមួយហើយដែលស្នាដៃទាំងនេះត្រូវបានដាក់តាំងបង្ហាញក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវបទពិសោធន៍វប្បធម៌ពិសេសមួយសម្រាប់អ្នកចូលចិត្តសិល្បៈ
និងអ្នកប្រមូលទិញសិល្បៈ។

អំពី Urban Village៖ Urban Village Phnom Penh ជាគម្រោងខុនដូប្រណិតឈានមុខគេដែលផ្តល់បទពិសោធន៍រស់នៅសហគមន៍អន្តរជាតិពិសេសមួយ។ ជាមួយនឹងគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ ការរចនាលំដាប់ពិភពលោក និងផ្ទះជាន់ខ្ពស់ដែលនឹងមកដល់នាពេលខាងមុខនៅលើមហាវិថី ហ៊ុន សែន Urban Village Phnom Penh បានកំណត់ឡើងវិញនូវស្តង់ដារនៃការរស់នៅដ៏ប្រណីតក្នុងប្រទេសកម្ពុជា។

លើសពីនេះ នៅជាប់ Urban Village មាន Factory Phnom Penh ដែលជាមជ្ឈមណ្ឌលច្នៃប្រឌិតអន្តរជាតិធំជាងគេនៅអាស៊ីអាគ្នេយ៍។ គម្រោង Urban Village and Factory Phnom Penh បានក្លាយជាសហគមន៍រីកចម្រើន ដែលស្ថិតនៅលើមហាវិថី ហ៊ុន សែន និងខាងត្បូងមហាវិថីព្រះនរោត្តម ដែលជាតំបន់កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយផ្តល់ជូននូវគ្រឿងបរិក្ខារជាច្រើនក្នុងតម្លៃសមរម្យ (ចាប់ពី 70K+ ដុល្លារអាមេរិក)។ អ្នកអភិវឌ្ឍន៍ដែលជាម្ចាស់គម្រោងបាន បង្កើតផែនការទូទាត់ដ៏ងាយស្រួល ដែលអនុញ្ញាតឱ្យបុគ្គលម្នាក់ៗអាចក្លាយជាម្ចាស់អចលនទ្រព្យជាមួយនឹងការវិនិយោគតិចតួចបំផុត ដោយចាប់ផ្តើមពីត្រឹមតែ 16 ដុល្លារក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ Urban Village and Factory Phnom Penh បានក្លាយជាជម្រើសជាទីពេញចិត្តសម្រាប់ភ្ញៀវ និងអ្នកប្រកបអាជីពផងដែរ ដោយសារមានបរិក្ខារនៅនឹងកន្លែងតែមួយ ដូចជាភោជនីយដ្ឋាន ហាងលក់រាយ និងការិយាល័យកន្លែងធ្វើការរួមគ្នា ជាមួយនឹងតម្លៃជួលការិយាល័យចាប់ពី 240 ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។ អ្វីដែលធ្វើឲ្យសហគមន៍រស់នៅបែបទំនើបនេះកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ ព្រឹត្តិការណ៍ចម្រុះប្រចាំសប្តាហ៍ និងប្រចាំឆ្នាំដែលរៀបចំនៅ Urban Village and Factory Phnom Penh។ អ្នករស់នៅក្នុងទីក្រុងភ្នំពេញត្រូវបានទាក់ទាញជាមួយនឹងការរស់នៅ ការធ្វើការ និងការទស្សនានៅសហគមន៍ដ៏ពិសេសនេះ ដែលពួកគេអាចស្វែងរក និងចូលរួមក្នុងសកម្មភាពរបស់ពួកគេដោយមិនចាំបាច់ប្រឹងប្រែងស្វែងរក ដែលមាននៅក្នុងទីតាំងតែមួយតែម្ដង។

សម្រាប់ការសាកសួរកម្មវិធី៖
សូមមេត្ដាទាក់ទង: +855 17 999 546
info@factoryphnompenh.com
ឬ ទំនាក់ទំនងតាមរយះហ្វេសប៊ុកផេក: Factory Phnom Penh
ឬ វេបសាយ: https://factoryphnompenh.com
សម្រាប់ការសាកសួរទូទៅ៖
សូមមេត្ដាទាក់ទង: +855 17 999 541
សម្រាប់ការសាកសួរសារព័ត៌មាន៖
Urban Village and Factory Phnom Penh
ផ្ទះលេខ 1159 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ដោយគិរីដងរែក