26.3 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

UN និងសេតវិមានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង

- Advertisement -spot_img

យោធាកូរ៉េខាងត្បូងបាននិយាយថាប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបអវកាសឆ្ពោះទៅភាគខាងត្បូងកាលពីថ្ងៃពុធ។

ស៊ីរ៉ែនត្រូវបានគេឮពាសពេញទីក្រុងសេអ៊ូលនៅម៉ោង 6:32 ព្រឹក ខណៈដែលទីក្រុងបានចេញការព្រមានដោយសុំឱ្យពលរដ្ឋត្រៀមខ្លួនសម្រាប់ការជម្លៀសទៅកន្លែងមានសុវត្ថិភាព។

កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួននៅចន្លោះថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា ដើម្បីបង្ហាញនឹងផ្គើនសហរដ្ឋអាមេរិក។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អគ្គលេខាធិការថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះផ្កាយរណបយោធាដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ” ។ អគ្គលេខាធិការរូបនេះ បានបន្ថែមថា ការបាញ់បង្ហោះណាមួយដោយទីក្រុងព្យុងយ៉ាង ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង គឺ “ផ្ទុយ” ទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខដែលពាក់ព័ន្ធ។

សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានថ្កោលទោសការបាញ់បង្ហោះលើលំហអាកាសរបស់កូរ៉េខាងជើងដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង ហើយថាខ្លួនកំពុងវាយតម្លៃស្ថានភាពក្នុងការសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត នេះបើយោងតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក Adam Hodge ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបបានបញ្ចប់ដោយការបរាជ័យ បន្ទាប់ពីដំណាក់កាលទីពីររបស់រ៉ុក្កែតបានដំណើរការខុសប្រក្រតី ដោយបានបញ្ជូនឧបករណ៍ជំរុញ និងបន្ទុកធ្លាក់ចូលទៅក្នុងសមុទ្រ។

អភិបាលក្រុងសេអ៊ូល សុំទោសចំពោះការភ័ន្តច្រឡំ បន្ទាប់ពីការប្រកាសអាសន្ន
អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានសុំទោសចំពោះភាពច្របូកច្របល់ដែលបណ្តាលមកពីការប្រកាសអាសន្នរបស់ទីក្រុងដែលបានចេញផ្សាយកាលពីថ្ងៃពុធ ប៉ុន្តែបានការពារការសម្រេចចិត្តដើម្បីធ្វើដូច្នេះ។

រដ្ឋាភិបាលទីក្រុងសេអ៊ូលបានចេញការជូនដំណឹងតាមទូរស័ព្ទប្រាប់ប្រជាជននៅក្នុងទីក្រុងឱ្យត្រៀមខ្លួនដើម្បីជម្លៀសខ្លួនបន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបដោយកូរ៉េខាងជើង។ Oh បាននិយាយថាខណៈពេលដែលការជូនដំណឹងប្រហែលជាមានប្រតិកម្មខ្លាំងពេក វាមិនមែនជាកំហុសទេ បើទោះបីជាក្រសួងសុវត្ថិភាពនិយាយថាការជូនដំណឹងត្រូវបានផ្ញើចេញដោយកំហុសក៏ដោយ។

ប្រភព Jpost.com ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img