UN បាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃទី12 ខែធ្នូថា មីយ៉ាន់ម៉ាបានក្លាយ ជាប្រភពនៃអាភៀនដ៏ធំបំផុត របស់ពិភពលោក ដោយសារអស្ថិរភាពក្នុងស្រុក និងការធ្លាក់ចុះនៃការដាំដុះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការធ្លាក់ចុះ 95% នៃការដាំដុះ អាភៀននៅប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពី ការហាមឃាត់គ្រឿងញៀនដោយពួកតាលី បង់ក្នុងឆ្នាំ2022 ឃើញថា ការផ្គត់ផ្គង់ទៅទូទាំងពិភពលោកមានប្រភពចេញពីប្រទេសមីយ៉ាន់ម៉ា បានជំរុញមនុស្សជាច្រើនឱ្យធ្វើកសិកម្មអាភៀន។ កសិករមីយ៉ាន់ម៉ាឥឡូវនេះ រកបានប្រហែល 75% ពីការធ្វើកសិកម្ម អាភៀន ខណៈតម្លៃជាមធ្យមបានកើនឡើង ដល់ 355ដុល្លារ ក្នុង 1គីឡូក្រាម ហើយផ្ទៃដី ដាំដុះបានកើនឡើង 18% ពីមួយឆ្នាំទៅមួយឆ្នាំ ពី 40,100 ហិកតា ដល់ 47,000 ហិក តា។ អង្គការឧក្រិដ្ឋកម្មគ្រឿងញៀន UNODC បាននិយាយថា ទិន្នផលឡើងដល់កម្រិត ខ្ពស់បំផុតចាប់តាំងពីឆ្នាំ2001។

អ្នកតំណាង ប្រចាំតំបន់របស់ UNODC លោក Jeremy Douglas បាននិយាយថា “ការរំខានផ្នែក សេដ្ឋកិច្ច សន្តិសុខ និងអភិបាលកិច្ច បន្ទាប់ ពីការកាន់កាប់ដោយយោធា នៅខែកុម្ភៈ ឆ្នាំ 2021 បន្តជំរុញកសិករនៅតំបន់ដាច់ ស្រយាលឆ្ពោះទៅរកការដាំអាភៀន ដើម្បី ចិញ្ចឹមជីវិត”។ តំបន់ដាំដុះអាភៀនបានពង្រីក ភាគច្រើននៅតំបន់ព្រំដែនប្រទេសមីយ៉ាន់ម៉ា នៅភាគខាងជើងរដ្ឋ Shan បន្ទាប់មករដ្ឋ Chin និងរដ្ឋ Kachin ខណៈទិន្នផលកើន ឡើង 16% គឺឡើងដល់ 22.9 គីឡូក្រាម ក្នុងមួយហិកតា ដោយសារតែការអនុវត្តកសិកម្ម កាន់តែទំនើប។
លោក Douglas បាន និយាយថា ការកើនឡើងនៃការប្រយុទ្ធគ្នា រវាងយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចប្រដាប់អាវុធទំនងជានឹងបង្កើនល្បឿននៃការពង្រីកការដាំដុះអាភៀន។ UNODC ក៏ បានលើកឡើងផងដែរ អំពីបញ្ហានៃការដាំដុះ អាភៀននៅប្រទេសឡាវ នៅក្នុងទិន្នន័យ ដំបូងដែលប្រមូលបានក្នុងរយៈពេល ៨ឆ្នាំ ប៉ុន្តែមិនធ្ងន់ធ្ងរដូចប្រទេសមីយ៉ាន់ម៉ាទេ។ ការិយាល័យ UN បាននិយាយថា ទិន្នន័យនេះមានតម្លៃ ខណៈសេដ្ឋកិច្ចរបស់ប្រទេស នេះកំពុងជួបប្រទះនឹងការធ្លាក់ចុះនៃកំណើន កម្រិតបំណុលខ្ពស់ និងអតិផរណាកើនឡើង។ ប្រទេសឡាវ គឺជាកង្វល់ដ៏ធំ ដោយសារ ប្រទេសនេះមានសេដ្ឋកិច្ចអន់ខ្លាំង។ អាភៀន គឺជានិយោជក។ លោក Douglas បានប្រាប់ CNA ថា នៅពេលដែលតម្លៃអាភៀនកើនឡើងទូទាំងពិភពលោក យើងអាចឃើញ មនុស្សកាន់តែច្រើនឡើងបានវិលត្រលប់ទៅធ្វើកសិកម្មអាភៀនក្នុងប្រទេសឡាវវិញ។
កាលពីខែមុន ធនាគារពិភពលោកបានរាយការណ៍ថា អតិផរណាស្បៀងអាហារក្នុងប្រទេសឡាវមានជិត ៣០% ដែលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់គ្រួសារក្រីក្រ។ UNODC បាននិយាយថា វិបត្តិរដ្ឋប្រហាររបស់មីយ៉ាន់ម៉ាបានរួមបញ្ចូល «បញ្ហាប្រឈមឧក្រិដ្ឋកម្ម និងអភិបាលកិច្ចក្នុងតំបន់»។ UNODC បាន អំពាវនាវឱ្យអាស៊ាន ដែលជាប្លុកតំបន់មាន ទាំងមីយ៉ាន់ម៉ា និងឡាវ ជាសមាជិកសហការ គ្នាកាន់តែជិតស្និទ្ធ ដើម្បីស្វែងរកដំណោះស្រាយដែលអាចសម្រេចបានដើម្បីដោះ ស្រាយបញ្ហានេះ៕




ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




