26.2 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

Twitter នឹងរៀបចំការបោះឆ្នោតម្ចាស់ភាគហ៊ុននៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ លើការទិញយករបស់កំពូលមហាសេដ្ឋី Elon Musk

- Advertisement -spot_img

(បរទេស)៖ ក្រុមហ៊ុន Twitter បានប្រកាសសម្រេចយកថ្ងៃទី ១៣ ខែកញ្ញា ជាកាលបរិច្ឆេទសម្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួនដើម្បីបោះឆ្នោតលើការទិញយកដែលកំពុងរង់ចាំជាយូររបស់ក្រុមហ៊ុនក្នុងតម្លៃជាទឹកប្រាក់ ៤៤ពាន់លានដុល្លារដោយ លោក Elon Musk។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

បើតាមការបញ្ជាក់ពី Twitter បានឱ្យដឹងថា កិច្ចប្រជុំម្ចាស់ភាគហ៊ុននោះនឹងត្រូវបានធ្វើឡើងតាមរយៈការផ្សាយបន្តផ្ទាល់ «webcast» ដែលនឹងចាប់ផ្តើមនៅម៉ោង ១២យប់ ម៉ោងនៅក្នុងប្រទេសខ្មែរ។

យ៉ាងណាមិញ ដើមហេតុដែលនាំឱ្យកើតមានបណ្ដឹងនេះឡើងដោយសារតែ លោក Musk បានប្រកាសដើរចេញពីកិច្ចព្រមព្រៀងទិញលក់រវាងលោក និងក្រុមហ៊ុន Twitter កាលពីថ្ងៃទី០៨ ខែកក្កដាកន្លងទៅ ដែលនាំឱ្យ Twitter មានការខឹង និងបានដាក់ឱ្យប្ដឹងតែម្ដង ខណ:ដែលការដើរចេញពីនេះ គឺដោយសារតែលោក Musk មិនទទួលបានព័ត៌មានលម្អិតទាក់ទងនឹងគណនីក្លែងក្លាយដែលមានតិចជាង ៥ភាគរយតាមការអះអាងរបស់ Twitter។

ជាមួយគ្នានេះដែរ Twitter បានដាក់ពាក្យបណ្តឹងទៅកាន់ Musk ដោយចោទប្រកាន់ថា «បដិសេធមិនគោរពកាតព្វកិច្ចរបស់គាត់ចំពោះ Twitter និងម្ចាស់ភាគហ៊ុនរបស់ខ្លួន ពីព្រោះកិច្ចព្រមព្រៀងនោះលែងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ទៀតហើយ»។

គួរបញ្ជាក់ដែរថា សំណុំរឿងនេះតុលាការនឹងលើកយកទៅកាត់ទោសនៅខែតុលាខាងមុខនេះ បើទោះបីជាភាគីជម្លោះទាំងពីររវាង Musk និង Twitter នៅតែបន្តឈ្លោះគ្នារហូតដល់ថ្ងៃកំណត់ក៏ដោយ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img