29 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

Trump បើកដំណើរការបណ្ដាញសង្គម Truth Social របស់លោកនៅក្នុង App Storeមួយឆ្នាំបន្ទាប់ពីធ្វីតធឺរបិទការចូលប្រើប្រាស់

- Advertisement -spot_img

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) បើកដំណើរការបណ្ដាញសង្គមថ្មីរបស់លោកឈ្មោះ Truth Social កាលពីល្ងាចថ្ងៃអាទិត្យនៅក្នុងវេទិកាទិញកម្មវិធី ទូរស័ព្ទApp Store របស់ Apple មួយឆ្នាំបន្ទាប់ពីក្រុមហ៊ុនបណ្ដាញសង្គម យក្សជាច្រើនបិទការចូលប្រើប្រាស់របស់លោកបន្ទាប់ពីការវាយប្រហារលើវិមានកាពីតូល ។

ខណៈដែលគ្រប់គ្នាអាចដោនឡូត Truth Social ដោយឥតគិតថ្លៃអ្នកប្រើប្រាស់ជាច្រើនរាយការណ៍ថាខ្លួនមានបញ្ហាក្នុងការចុះឈ្មោះបង្កើតគណនីប្រើប្រាស់ឬត្រូវបានបន្ថែមទៅក្នុងបញ្ជីរង់ចាំដោយសារតែ« មានតម្រូវការច្រើន » ។

លោក Trump ត្រូវបានហាមឃាត់ពីបណ្ដាញសង្គមដទៃទៀតដូចជា Twitter Facebook និង YouTube ជាដើមបន្ទាប់ពីមាន ព្រត្តិការណ៍ការវាយប្រហារលើវិមានកាពីតូលថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២១ ដោយក្រុមហ៊ុនយក្សទាំងនេះចោទប្រកាន់ លោក ពីបទ បង្ហោះសារញុះញង់ធ្វើឱ្យមានអំពើហិង្សា ។

ក្រោមការដឹកនាំដោយអតីតតំណាងរាស្ដ្រអាមេរិកលោក Devin Nunes ក្រុមហ៊ុ ន Trump Media & Technology Group (TMTG) ដែលជាក្រុមហ៊ុន បណ្តាក់ទុនវិនិយោគលើការបង្កើត Truth Social បានចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដែលកំពុងដាក់ខ្លួនជាអ្នក បើកសិទ្ធិឱ្យមានការមតិដោយសេរីហើយសង្ឃឹមថានឹងទាក់ទាញអ្នកប្រើប្រាស់ដែលមានអារម្មណ៍ទស្សនៈ របស់ខ្លួនរងការគាបសង្កត់ ដោយវេទិកាដទៃទៀត ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោ ត្រាំ TMTG រៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីខែតុលា ឆ្នាំមុនថាខ្លួន គ្រោងនឹងចុះបញ្ជីនៅទីក្រុងញូវយ៉កតាមរយៈការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Digital World Acquisition Corp (DWAC) ហើយទទួលបានប្រាក់ចំនួន ២៩៣ លានដុល្លារដែល DWAC កាន់កាប់ ។ លើសពីនេះទៀតក្នុងខែធ្នូ T MTG បានរៃអង្គាសប្រាក់ចំនួន ១ ប៊ីលានដុល្លារ និងប្តេជ្ញាផ្តល់ហិរញ្ញប្បទានពីវិនិយោគិនឯកជនហើយលុយនោះក៏នឹងមិនមានដែរ រហូតដល់កិច្ចព្រមព្រៀង DWAC បិទ ។

យោងតាមឯកសារបទប្បញ្ញត្តិសកម្មភាពរបស់ក្រុមហ៊ុន Digital World ស្ថិតនៅក្រោមការត្រួតពិនិត្យពីគណៈកម្មការមូលបត្រ និង អាជ្ញាធរនិយតកម្មឧស្សាហកម្មហិរញ្ញវត្ថុ សហរដ្ឋអាមេរិកហើយកិច្ចព្រមព្រៀងនេះ​ ទំនងជានៅឆ្ងាយពីការបិទជាច្រើនខែទៀត ។

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img