26.7 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

Spurs យកបានខ្សែបម្រើ Maddison ក្នុងតម្លៃ ៤០លានផោន ពីក្លិប Leicester City

- Advertisement -spot_img

ក្លិប Tottenham Hotspur យកបានខ្សែបម្រើប្រយុទ្ធ James Maddison ពីក្លិប Leicester City ដែលធ្លាក់ទៅលីគទី២នោះ នៅក្នុងតម្លៃប្រមាណ ៤០លានផោន,

Maddison មានវ័យ ២៦ឆ្នាំសញ្ជាតិអង់គ្លេស បានឈ្នះពានរង្វាន់ FA Cup 2021 ជាមួយក្លិបកញ្ជ្រោងខៀវ Leicester City ដ្បិតទើបលេងបាន ៣លើកប៉ុណ្ណោះជាមួយជម្រើសជាតិអងគ្លេស និងបង្ហាញខ្លួនបាន ២០៣លើក ក្រោយពេលមកចូលរួមជាមួយក្លិប Leicester City កាលឆ្នាំ២០១៨ ផ្ទេរមកពី Norwich តម្លៃប្រហែល ២០លានផោន។

ក្នុងនោះការពិភាក្សាលើលក្ខខណ្ឌផ្ទាល់ខ្លួន ត្រូវបានរំពឹងថា Maddison អាចរកបាន ១៧ម៉ឺនផោនក្នុង ១សប្តាហ៍ ដោយធ្លាប់ជាម្រើសលើការចាប់អារម្មណ៍របស់ក្លិប Newcastle United ប៉ុន្តែពួកគេបានបង្វែទៅរកកីឡាក Sandro Tonali របស់ក្លិប AC Milan នៅទីផ្សារដោះដូររដូវក្តៅនេះ។

រំលឹកផងថា James Maddison រកបានគ្រាប់ស៊ុតបញ្ចូលទីចំនួនសរុប ៥៥គ្រាប់ ក្នុងរយៈពេល ៥រដូវកាលជាមួយអតីតម្ចាស់ជើងឯកលីគ Premier League 2015-16 ខណៈរដូវកាលមុនរកបាន ១០គ្រាប់ នៃការលេងបាន ៣២លើក៕

ប្រភព The Telegraph ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img