26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

Spurs បញ្ចប់តំណែងគ្រូបង្វឹកស្តីទី Stellini ក្រោយដឹកនាំមិនបាន ១ខែ

- Advertisement -spot_img

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Tottenham Hotspur បានដកតំណែងគ្រូបង្វឹកបណ្តោះអាសន្ន Christian Stellini ចេញជាផ្លូវការហើយ នៅពេលដឹកនាំបានតិចជាង ១ខែប៉ុណ្ណោះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ នេះថា លោក Stellini បានដឹកនាំ Spurs បានត្រឹម ៤ប្រកួតប៉ុណ្ណោះ និង ១ប្រកួតចុងក្រោយបានចាញ់សារិកាព្រៃ Newcastle United ៦ទល់នឹង១ ដែលធ្វើឲ្យម្ចាស់ក្លិបលោក Daniel Levy បានចាត់ទុកថា ជាលទ្ធផលដែលពុំអាចទទួលយកបាន។

នៅចាំបានថា បុរសវ័យ ៤៨ឆ្នាំខាងលើនេះបានចូលកាន់តំណែងជាគ្រូបង្គោលបណ្តោះអាសន្ន Spurs បន្ទាប់ពីលោក Antonio Conte ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃទី២៦ ខែមីនា បញ្ចប់រយៈពេល ១៦ខែនៅកីឡដ្ឋាន Tottenham Hotspur ដែលលេងនៅលីគកំពូលអង់គ្លេស Premier League។

ជំនួយការលោក Stellini គឺលោក Ryan Mason នឹងទទួលតំណែងដឹកនាំបន្តសម្រាប់ ៦ប្រកួតដែលនៅសល់ ដ្បិត Spurs បានកំពុងស្ថិតនៅលេខរៀងទី៥ បណ្តោះអាសន្នក្នុងលីគ ដាច់ ៦ពិន្ទុពីក្រុមលេខ៣ Newcatle United និងចាញ់ ៤ពិន្ទុផងដែរពីក្រុមលេខ៤ Manchester United៕

ប្រភព Sky News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img