28 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

Samsung ត្រៀមបញ្ចេញកំណែ One UI 6 Beta ទៅកាន់ ៤ប្រទេសក្នុងពេលថ្មីៗៗនេះ

- Advertisement -spot_img

ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ប្រកាសថាខ្លួនកំពុងពង្រីកកំណែអាប់ដេតជំនាន់ចុងក្រោយ One UI 6 Beta ទៅកាន់ ៤ប្រទេសផ្សេងទៀតរួមមាន ប្រទេសចិន ឥណ្ឌា ប៉ូឡូញ និងចក្រភពអង់គ្លេស។ នេះជាជុំទីពីរដែល Samsung ដាក់ដំណើរការកំណែ Beta ជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការដោយផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 14។

Samsung បានចាប់ផ្តើមដាក់ដំណើការកំណែ One UI 6 Beta ជាលើកដំបូងរបស់ខ្លួននៅសប្តាហ៍មុន ដែលបច្ចប្បន្ននេះកំពុងដំណើរការនៅសហរដ្ឋអាមេរិក អាល្លឺម៉ង និង កូរ៉េខាងត្បូង។ កម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់ដោយផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14 ហើយនឹងមានសម្រាប់ស្មាតហ្វូន Galaxy S23, Galaxy S23 Plus និង Galaxy S23 Ultra មុនគេ ចំណែកឯត្រកូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold 5/ Flip 5 វិញត្រូវបាន Samsung អះអាងថា នឹងគិតគូក្នុងពេលឆាប់ៗខាងមុខនេះ។

យ៉ាងណាមិញ Samsung នៅមិនទាន់មានការបញ្ជាក់លម្អិតថា នឹងដាក់ដំណើរការ One UI 6 Beta ដល់ ៤ប្រទេសខាងលើ ដែលជាជុំទីពីរនៅពេលណានោះទេ តែបើតាមការបញ្ជាក់ពីគេហទំព័រ Samsung Developers អះអាងថា នឹងមិនយូរនោះទេ សម្រាប់ពេលវេលារហ័សនឹងទៅដល់នៅចុងសប្តាហ៍នេះតែម្តង។

គួរជម្រាបដែរថា កំណែ Beta ជំនាន់ចុងក្រោយនេះនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារពិសេសៗជាច្រើន ជាពិសេសមុខងារសុវត្ថិភាព និងការផ្លាស់ប្តូការឌីហ្សាញលើអេក្រង់ ក៏ដូចជាការកែលម្អ មុខងារ Notification, Quick Setting និង media player ជាដើម៕

ប្រភព Android Authority ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img