24 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

Samsung គ្រោងនឹងចេញ Galaxy Ring ថ្មីនៅឆ្នាំ ២០២៤

- Advertisement -spot_img

Samsung កំពុងរៀបចំខ្សែសង្វាក់ផលិតកម្មថ្មីមួយទាក់ទងនឹងឧបករណ៍ពាក់ឆ្លាតវៃដែលមានឈ្មោះថា Galaxy Ring ឬចិញ្ចៀន Galaxy ពេលនេះទំនងជាជិតក្លាយជាការពិតហើយ។ តាមរយៈរបាយការណ៍ចុងក្រោយនេះបានឱ្យដឹងថា Samsung មានគម្រោងចាប់ផ្តើមផលិតកម្មថ្មីរបស់ខ្លួននៅដើមខែសីហានេះតែម្តង។

Samsung ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចថ្មីៗស្ទើតែគ្រប់មុខរាប់ចាប់តាំងពីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃក្នុងផ្ទះ រហូតដល់ឧបករណ៍យកដាក់តាមខ្លួន។ ជាមួយនឹងឧបករណ៍ Galaxy Ring ថ្មីដែលកំពុងរៀបចំផលិតកម្មនេះត្រូវបានប្រភពពី The Elec ឱ្យដឹងថា Samsung គ្រោងបញ្ចេញជាផ្លូវការជាលើកដំបូងនៅអំឡុងឆ្នាំ២០២៤ ខាងមុខនេះ។

ប្រភពដដែលបានបន្តទៀតថា Galaxy Ring បានបញ្ចប់ដំណាក់កាលអភិវឌ្ឍន៍រួចរាល់អស់ហើយ ហើយឥឡូវនេះកំពុងពិនិត្យទៅលើផ្នែក Hardware សម្រាប់ដំណើរការ និកំពុងស្នើសុំការអនុញ្ញាត ទៅលើការទទួលស្គាល់ពីអ្នកជំនាញខាងផ្នែកឧបករណ៍វេជ្ជសាស្រ្ត។ ដែលមានន័យថា ឧបករណ៍ថ្មីនេះ ទំនងជាមានមុខងារតាមដានសុខភាព ជាមួយនឹងលក្ខណៈពិសេសទៅលើការត្រួតពិនិត្យចង្វាក់បេះដូង តាមដានការគេង និងការរាប់ជំហានលំហាត់ប្រាណជាដើម។ លើសពីនេះទៅទៀត Galaxy Ring ក៏មានមុខងារដោះសោលើស្មាតហ្វូន និងអាចធ្វើការបញ្ជាបង់ប្រាក់បានផងដែរ។

ផលិតផលថ្មីនេះនៅមិនទាន់មានការប្រកាសជាផ្លូវការពី Samsung នៅឡើយនោះទេ ប៉ុន្តែបើតាមពាក្យចចាមអារ៉ាមពីរូបរាង និងមុខងារកន្លងមកគេរំពឹងថា Galaxy Ring របស់ Samsung នឹងក្លាយជាគូប្រកួតប្រជែងជាមួយនឹងចិញ្ចៀនឆ្លាតវៃរបស់ក្រុមហ៊ុនធំៗផ្សេងទៀតដូចជា Oura Ring និង Fitbit Sense។ ខណៈចិញ្ចៀនទាំងនេះផ្តល់នូវមុខងារតាមដានសុខភាព និងកាយសម្បទាជាច្រើនប្រភេទ ហើយពួកវាកំពុងមានប្រជាប្រិយភាពជាខ្លាំងនៅតាមបណ្តាប្រទេសមួយចំនួន៕

ប្រភព India TV ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img