បូករួមទាំងការប្រកួតឈ្នះ Manchester City ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា Mohammed Salah បានខកខានរកគ្រាប់បាល់បញ្ចូលទី៦ប្រកួតជាប់ៗគ្នាហើយពីគ្រប់កម្មវិធី។

ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតទល់ Man City ខ្សែប្រយុទ្ធ Liverpool រូបនេះមានឱកាសតែ៣ដង។ មួយលើកក្នុងចំណោមនោះបុកបង្គោល និង offiside ២ដង ហើយធ្លោយអត់បាន assist ម្ដងថែមទៀត។

ក្នុងការប្រកួតនោះដែរ កីឡាករអេហ្ស៊ីប cross បាន២ដង, ប៉ះបាល់បាន៣៨ដង និងបញ្ជូនច្បាស់២១ដងក្នុងការប្រកួត៩០នាទី។
លោក Jurgen Klopp អ្នកចាត់ការ Liverpool ទទូចថា ចាប់តាំងពីចប់ជម្រុះ FIFA World Cup ដែលអេហ្ស៊ីបរបស់គេខកខានទៅជុំចុងក្រោយនៅកាតារនោះ Salah ហាក់មិនសូវ fit ១០០ភាគរយទេ។ លោកថា នឹងព្យាយាមជួយអតីតកីឡាករ Chelsea និង Roma រូបនេះឡើងជើងវិញ៕
ដោយ៖ គីរីដងរែក