24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Ronaldo និយាយថា Man United បានក្បត់គាត់

- Advertisement -spot_img

ខ្សែប្រយុទ្ធ Cristiano Ronaldo បានលើកឡើងថា ក្លិបបិសាចក្រហម Manchester United បានក្បត់គាត់ ហើយលោកត្រូវបានគេបង្ខំឱ្យចាកចេញពីក្លិប ខណៈលោកមិនមានការគោរពចំពោះអ្នកចាត់ការក្រុមលោក Erik Ten Hag។ នេះបើតាមប្រភពពី CNA នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

Cristiano Ronaldo លើកឡើងថា «ខ្ញុំមានអារម្មណ៍ថា មនុស្សមួយចំនួនពិតជាមិនចង់បានខ្ញុំបន្តនៅទីនេះ មិនមែនត្រឹមតែក្នុងឆ្នាំនេះនោះទេ ប៉ុន្តែកាលពីឆ្នាំមុនផងដែរ» ខណៈលោកបានសន្យាថាគាត់ និងផ្តល់ឱកាសរបស់គាត់នៅ Old Trafford បន្ទាប់ពីការបរាជ័យនៃការផ្ទេរចេញទៅកាន់ក្លិបផ្សេង ដែលស្ថិតក្នុងការលេងពាន Champions League។

ខណៈដែលក្លិប Man United ត្រូវបានគេស្នើសុំការឆ្លើយតបទៅនិងការលើកឡើងរបស់ Ronaldo បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានបង្ហាញអារម្មណ៍របស់លោក នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក Piers Morgan សម្រាប់កម្មវិធី TalkTV។

គួររំលឹកផងថា បុរសវ័យ ៣៧ឆ្នាំ Ronaldo បានវិលត្រលប់មកកាន់ក្លិប Man United វិញសារជាថ្មីកាលឆ្នាំ២០២១ ពីក្លិប Juventus ដោយគិតមកដល់ពេលនេះរកបាន ២៧គ្រាប់ក្នុងការបង្ហាញខ្លួនបាន ៥៤ប្រកួត ដ្បិតរដូវកាល២០២២-២៣ ទើបរកបាន ៣គ្រាប់ប៉ុណ្ណោះចំណោមការលេងបាន ១៦ប្រកូតជាបណ្តោះអាសន្ន។

Ronaldo ក៏ស្ថិតក្នុងជម្រើសជាតិព័រទុយហ្គាល់ ២៦នាក់សម្រាប់ការប្រជែងពានរង្វាន់ FIFA World Cup 2022 និងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមានវ័យចាស់ជាងគេនៃព្រឹតិ្តការណ៍ ៤ឆ្នាំម្តងនេះផងដែរ ដែលក្រុមព័រទុយហ្គាល់ និងបើកឆាកប៉ះក្រុមកាណា មុនបន្តប៉ះក្រុមអ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img