Cristiano Ronaldo មិន សប្បាយចិត្ត នៅពេលដែល ក្លិប Al Nassr ចាញ់ ការប្រកួត សំខាន់ ក្នុង លី គ Saudi Pro League ហើយ បានទទួល ការជេរប្រមាថ ។
Al Nassr បាន ប្រកួត ជាមួយ ក្លិប Al Ittihad មុនពេល Romarinho បាន ទាត់ ចូល ដើម្បី បញ្ជូន ក្រុម របស់ Ronaldo ឱ្យ ចាញ់ ។ វា មានន័យថា ក្រុម Jeddah ត្រូវបាន ទម្លាក់ ចេញពី ចំណាត់ថ្នាក់ កំពូល ដោយ គូប្រជែង របស់ ពួកគេ ហើយ Ronaldo បាន បាត់បង់ ភាព កំពុង ល្អ របស់ខ្លួន ។
ក្លិប Al Ittihad គឺជា គូប្រជែង ដ៏ ធំ បំផុត មួយ របស់ ក្លិប Al Nassr បន្ទាប់ពី ចប់ ការប្រកួត ភាពមិន សប្បាយ ចិត្តបាន កើតឡើង ចំពោះ អតីត តារា ឆ្នើម Manchester United ដែល បាន ហែក ខ្សែដៃ ប្រធាន ក្រុម របស់ខ្លួន ចេញ ខណៈដែល គេ ដើរ សំដៅទៅ បន្ទប់ ផ្លាស់ សម្លៀកបំពាក់ ។
ទោះបីជា មិត្ត រួម ក្រុម របស់គេ ព្យាយាម លួង ក៏ដោយ ក៏ កីឡាករ វ័យ ៣៨ ឆ្នាំ រូបនេះ បាន គ្រវីក្បាល ចេញ ហើយ បាន បោះ ដប ទឹក ។
វា មិនមែនជា ការបង្ហាញ ទម្រង់ លេង ដ៏ អស្ចារ្យ ពី ម្ចាស់ ជ័យលាភី Ballon d’Or ៥ សម័យកាល ដែល អាច រក ឱកាស ស៊ុត បាល់ បញ្ចូល ទី បាន តែមួយ គ្រាប់ ប៉ុណ្ណោះ ពេញការ ប្រកួត ទាំងមូល ។
Ronaldo បាន ងាក ទៅ អបអរ អ្នកគាំទ្រ ដែល នៅ ឆ្ងាយ ខណៈដែល សំឡេង ស្រែកថា ‘Lionel Messi’ អាច ត្រូវបាន បន្លឺឡើង ជុំវិញ កីឡដ្ឋាន King Abdullah Sports City ។
កីឡាករ អន្តរជាតិ ព័រ ទុយ ហ្គា ល់ រូបនេះ ត្រូវបាន គេ ឃើញ គ្រវីក្បាល ដោយ កំហឹង មុនពេល ទាត់ ដប ទឹក ចំនួន ៥ ដប ដាក់ នៅលើ ផ្លូវ រប ស់ គេ ចេញពី ទីលាន ។
នេះ គឺជា ការ បរាជ័យ លើក ទី ២ ហើយ ក្នុង យុទ្ធនាកា រលីគ របស់ Al Nassr ខណៈដែល Ronaldo ឥឡូវនេះ បាន បរាជ័យ ក្នុងការ ស៊ុត បញ្ចូល ទី ក្នុង ២ ប្រកួត ចុងក្រោយ របស់គេ ។
ខ្សែប្រយុទ្ធ ជើងចាស់ រូបនេះ មាន ទម្រង់ លេង យ៉ាង ល្អ ដោយ ស៊ុត បញ្ចូល ទី បាន ៨ គ្រាប់ ក្នុងការ ប្រកួត ៥ លើក ប៉ុន្តែ លទ្ធផល នេះ បាន បន្សល់ទុក នូវ សំណួរ ជុំវិញ ការ ប្រជែង ដណ្តើមពាន របស់ ក្រុម អា រ៉ា ប៊ី សា អូឌីត ។ Al Nassr កំពុង ស្វែងរក ជើងឯក Saudi Pro League ជា លើកដំបូង របស់ ពួកគេ ក្នុង រយៈពេល ៤ ឆ្នាំ ។
និយាយ បន្ទាប់មក Ronaldo បាន សរសេរ លើ Twitter ថា “ ខកចិត្ត នឹង លទ្ធផល ប៉ុន្តែ យើង នៅតែ ផ្តោតលើ រដូវ កាល របស់ យើង និង ការប្រកួត ខាងមុខ ។ សូម អរគុណ អ្នកគាំទ្រ Al Nassr សម្រាប់ ការគាំទ្រ របស់ អ្នក យើង ដឹងថា យើង អាច ពឹង ផ្អែកលើ អ្នក បាន ” ។
Ronaldo និង ក្រុម គ្រួសារ ហាក់ ដូច ជា កំពុង រស់នៅក្នុង ជីវិត ថ្មី របស់ ពួកគេ នៅ ក្រៅ ទីលាន ប៉ុន្តែ ដៃគូ របស់ កីឡាករ រូបនេះ បាន បង្ហោះ វីដេអូ ដែល កូនស្រី របស់ ពួកគេ រៀន ភាសា អារ៉ាប់ ៕




ប្រភពប្រែសម្រួលដោយគិរីដងរែក




