(បរទេស)៖ Cristiano Ronaldo រកបានគ្រាប់ដំបូងនៅពានលំដាប់ទី២ អឺរ៉ុប UEFA Europa League ក្នុងជំនួបដែល Manchester United យកឈ្នះម្ចាស់ផ្ទះ Sheriff Tiraspol នៃវគ្គសន្សំពិន្ទុលើកទី២ ប្រចាំពូល E នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។
១គ្រាប់នោះដែរ គឺបានកើតឡើងនៅនាទី៣៩ ដោយបាល់ ១១ម៉ែត្រ ហើយក៏ជាគ្រាប់ទី៦៩៩ ក្នុងក្លិបអាជីពរបស់កីឡាករវ័យ ៣៧ឆ្នាំ Ronaldo ពោលគឺក្រោយពេលមិត្តរួមក្រុម Jadon Sancho រកបានគ្រាប់បើកឆាកតាំងពីនាទី១៧ មកម្ល៉េះ ដ្បិតកីឡាករជើងចាស់ខាងលើនេះ ក៏បន្តជាប់ជម្រើសជាតិព័រទុយហ្គាល់បន្តទៀតដែរ។
នេះជាការឆ្លើយតបមកវិញរបស់ក្រុមលោក Erik ten Hag ក្រោយពេលពួកគេបរាជ័យ ១ទល់នឹង០ នៅថ្ងៃបើកឆាកក្នុងទឹកដី Old Trafford ក្រោមថ្វីជើងរបស់ Real Sociedad នៅពេលបំបាក់ក្រុមរបស់ប្រទេសម៉ាដូវ៉ា ២ទល់នឹង០ វិញ។
ដូចគ្នានោះដែរសម្រាប់ ១ប្រកួតទៀតក្នុងពូល E នេះ Real Sociedad ក៏បន្តរកបានជ័យជម្នះជាលើកទី២ ដើម្បីក្តោមក្តាប់តំណែងកំពូលតារាងតាមរយៈយកឈ្នះក្រុមភ្ញៀវ Omonia Nicosia នៅទឹកដីអេស្ប៉ាញក្នុងលទ្ធផល ២-១៕



ប្រភព TimesNow news ប្រែសម្រួលដោយគីរីដងរែក




