កីឡាករ Cristiano Ronaldo បានចាប់ផ្តើមដំណើរផ្សងព្រេងរបស់ខ្លួននៅក្នុងកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត ជាកន្លែងដែលគេទទួលបានការស្វាគមន៍ដ៏អស្ចារ្យបន្ទាប់ពីការចុះហត្ថលេខាជាមួយក្លិប Al-Nassr។
កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយដៃគូនាង Georgina Rodriguez និងកូន ៥នាក់ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះដែលមានតម្លៃប្រហែល ២០០លានអឺរ៉ូក្នុងមួយឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ ការស្នាក់នៅរបស់តារាព័រទយុហ្គាល់ និងតារាម៉ូដែលរូបនេះ អាចបង្កឱ្យមានភាពចម្រូងចម្រាស ខ្លះនៅក្នុងប្រទេសឧបទ្វីបអារ៉ាប់មួយនេះ។
ច្បាប់ដែល CR7 និង Georgina កំពុងបំពាននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែ Cristiano និង Georgina មិនទាន់រៀបការ ពួកគេនឹងបំពានច្បាប់ដោយរស់នៅជាមួយគ្នានៅក្នុងប្រទេសនេះ។
នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត វាជាការខុសច្បាប់ក្នុងការរស់នៅក្រោមដំបូលតែមួយដោយមិនបានរៀបការ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយបានចង្អុលទៅរបាយការណ៍មួយរបស់ EFE ដែលរាយការណ៍ពីមតិវិជ្ជាជីវៈរបស់មេធាវីអារ៉ាប៊ីសាអូឌីត ២នាក់ ដែលជឿថាអាជ្ញាធរនឹងមិនអើពើនឹងការបំពានក្នុងករណីនេះ។
មេធាវីម្នាក់បាននិយាយថា “ទោះបីជាច្បាប់នៅតែហាមឃាត់ការរួមរស់ជាមួយគ្នាដោយគ្មានកិច្ចសន្យាអាពាហ៍ពិពាហ៍ក៏ដោយ ក៏អាជ្ញាធរបានចាប់ផ្តើមបិទភ្នែកហើយមិនកាត់ទោសនរណាម្នាក់។ ពិតណាស់ច្បាប់ទាំងនេះត្រូវបានប្រើនៅពេលមានបញ្ហា ឬឧក្រិដ្ឋកម្ម”។
ភាគីម្ខាងទៀតបាននិយាយថា “អាជ្ញាធរអារ៉ាប៊ីសាអូឌីតសព្វថ្ងៃនេះមិនជ្រៀតជ្រែកក្នុងរឿងនេះទេ [ក្នុងករណីជនបរទេស] ប៉ុន្តែច្បាប់នៅតែហាមឃាត់ការរួមរស់ជាមួយគ្នានៅខាងក្រៅអាពាហ៍ពិពាហ៍”។
តើនឹងមានពិធីមង្គលការរវាង Cristiano និង Georgina ដែរឬទេ?
តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់រូបនេះ បានបញ្ជាក់ថា ខ្លួនមានគម្រោងរៀបការជាមួយតារាម៉ូដែលរូបនេះ បើទោះជាមិនទាន់កំណត់កាលបរិច្ឆេទក៏ដោយ។
Cristiano បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Piers Morgan របស់ TalkTV កាលពីខែវិច្ឆិកាថា “ខ្ញុំមិនបានគិតអំពីវាឥឡូវនេះទេ ប៉ុន្តែខ្ញុំអាចមើលឃើញនៅពេលអនាគតថាខ្ញុំគិតថាខ្ញុំសមនឹងទទួលបានវា នាងសមនឹងទទួលបានវា” ។ “ប៉ុន្តែវាមិនមែនជាផែនការរបស់ខ្ញុំឥឡូវនេះទេ ប៉ុន្តែនៅពេលអនាគតខ្ញុំចង់ធ្វើ”៕



ប្រភព The Indian Express ប្រែសម្រួលដោយគិរីដងរែក




