(រីយ៉ាដ)៖ Cristiano Ronaldo ធ្វើបានហែតទ្រីក (៣គ្រាប់) ជាលើកទី៣ នៅពេលផ្លាស់ទៅលេងឲ្យក្លិប Al-Nassr នៃក្របខណ្ឌលីគកំពូល Saudi Pro League របស់អារ៉ាប៊ីសាអូឌីត។
CR7 បន្តរកបាន ៣គ្រាប់ម្នាក់ឯងផងដែរនៅរាត្រីថ្ងៃសុក្រ ទី២៥ ខែសីហា ជួយក្រុម Al-Nassr បំបាក់គូប្រជែង Al Fateh ដោយលទ្ធផល ៥ទល់នឹង០ ក្នុងលីគនៃប្រទេសស្ថិតនៅប្លុកអាស៊ី ក្រោយពេលចាកចេញពីទឹកដី Old Trafford របស់ Manchester United នាអំឡុងខែមករា ឆ្នាំ២០២៣ កន្លងទៅ។
ជាមួយគ្នានោះដែរ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ខាងលើនេះ ក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមអតីតខ្សែប្រយុទ្ធក្លិប Bayern Munich គឺ Sadio Mane រកបានគ្រាប់បើកឆាកផងដែរនៅនាទី២៨ មុនពេលខ្លួនធ្វើបាន ២គ្រាប់។
Ronaldo ក៏រកបានគ្រាប់ទី៥ ឲ្យក្លិប Al-Nassr ដែលជាគ្រាប់ទី៣ របស់ខ្លួនក្នុងម៉ោងថែមបង្រ្គប់ ៩០នាទីផងនោះ ជាការបញ្ជូនរបស់កីឡាករ Nawaf Boushal ក្លាយជាជ័យជម្នះលើកដំបូងសម្រាប់ពួកគេ ក្នុងចំណោម ៣ប្រកួត ក្រោយពេលទើបចាញ់ ២លើករួចមក៕
ប្រភព Futbol on FanNation ប្រែសម្រួលដោយគិរីដងរែក