25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Ronaldo ថាការពិតនឹងត្រូវបង្ហាញនាពេលឆាប់ៗ ស្តីពីអនាគតរបស់លោកនៅក្លិប Man Utd

- Advertisement -spot_img

(ឡុងដ៍)៖ ខ្សែប្រយុទ្ធរបស់ក្លិប Manchester United កីឡាករ Cristiano Ronaldo បានលើកឡើងថា លោកនឹងបង្ហាញការពិត នៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីការប្រមើលមើលជាបន្តបន្ទាប់ ស្តីពីអនាគតរបស់លោកនៅឯក្លិបមួយនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេរាយការណ៍ថា ចង់ចាកចេញពីក្លិបដែលជាម្ចាស់កីឡដ្ឋាន Old Trafford បើទោះបីជាអ្នកចាត់ការថ្មី លោក Erik ten Hag បានបញ្ជាក់ថា កីឡាកររូបនេះ «មិនមែនសម្រាប់លក់នោះទេ» ក៏ដោយ។

«ពួកគេ នឹងដឹងពីការពិតនៅពេលដែលពួកគេធ្វើបទសម្ភាសន៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ» នេះបើតាមកីឡាករវ័យ ៣៧ឆ្នាំរូបនេះបានលើកឡើងក្នុង Instagram។

Ronaldo ក៏បានលើកឡើងភ្ជាប់ជាមួយនឹងការបង្ហោះពីអ្នកគាំទ្រមួយរូបដែលថា គ្រូបង្វឹក Atletico Madrid លោក Diego Simeone ចង់ចុះកិច្ចសន្យាជាមួយរូបលោក ដោយលោកបានឆ្លើយតបថា ការបង្ហោះនោះ «គឺជារឿងកុហក»។

សូមជម្រាបថា Ronaldo ដែលបានចូលរួមជាមួយក្លិប United អស់រយៈពេល ១ឆ្នាំហើយនោះ ក្រោយផ្លាស់មកពីក្លិប Juventus នៅសល់រយៈពេល ១ឆ្នាំទៀត លើកិច្ចសន្យារបស់លោក៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img