យ៉ាងហោចណាស់សមាជិក ១០ រូបរបស់រដ្ឋាភិបាលអង់គ្លេសមុនដែលដឹកនាំដោយលោកស្រី Liz Truss បានលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីលោក Rishi Sunak ក្លាយជានាយករដ្ឋមន្ត្រីថ្មី ។
ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Brandon Lewis បាននិយាយនៅលើបណ្ដាញ Twitter នៅពេលប្រកាសលាលែងពីតំណែងថា “ជាកិត្តិយសដែលបានក្លាយជារដ្ឋមន្ត្រីខុទ្ទកាល័យដ៏យូរបំផុតមួយ និងបានបំពេញតួនាទីជារដ្ឋមន្ត្រីចំនួន ៨ នៅក្នុងនាយកដ្ឋានចំនួន ៥ និងក្រោមនាយករដ្ឋមន្រ្តីចំនួន ៤” ។
ក្រៅពីលោក Lewis, រដ្ឋលេខាធិការពាណិជ្ជកម្មលោក Jacob Rees-Mogg, រដ្ឋលេខាធិការអប់រំលោក Kit Malthouse, រដ្ឋលេខាធិការការងារ និងសោធននិវត្តន៍លោកស្រី Chloe Smith, រដ្ឋលេខាធិការបរិស្ថានលោក Ranil Jayawardena ក៏បានប្រកាសលាលែងពីតំណែងផងដែរ ។
ដោយឡែកសមាជិកគណៈរដ្ឋមន្ត្រីចំនួន ៥ នាក់ទៀតដែលលាលែងពីតំណែង រួមមាន រដ្ឋលេខាធិការលោក Robert Buckland, ប្រធានគណបក្សលោក Jake Berry, រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ចំណុះការិយាល័យបរទេសលោកស្រី Vicky Ford, លោកស្រី Whip Wendy Morton និងរដ្ឋលេខាធិការលំនៅដ្ឋានលោក Simon Clarke ។
គួរបញ្ជាក់ថាកាលពីថ្ងៃ ចន្ទ លោក Sunak ត្រូវបានជ្រើសរើសជាប្រធានគណបក្សអភិរក្សដែលកំពុងកាន់អំណាចហើយបានក្លាយ នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសក្រោយការប្រកាសតែងតាំងជាផ្លូវការពីស្ដេច Charles ទី៣ ដោយសារតែមិនមានអ្នកប្រជែងផ្សេង ទៀត៕
ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក