32.1 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

Real Madrid ទិញបាន Messi របស់តួកគី ដែលមានវ័យទើបតែ ១៨ឆ្នាំ

- Advertisement -spot_img

ក្លិបបាល់ទាត់ Real Madrid ទិញបានខ្សែប្រយុទ្ធរហស្សនាម Messi របស់ប្រទេសតួកគី គឺកីឡាករ Arda Guler ជាផ្លូវការហើយពីក្លិប Fenerbahce ដែលមានវ័យទើបតែ ១៨ឆ្នាំប៉ុណ្ណោះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ នេះថា Guler បានចុះកិច្ចសន្យារយៈពេល ៦ឆ្នាំ ដើម្បីលេងនៅកីឡដ្ឋាន Bernabeu ដោយនឹងចាប់ដៃគូជាមួយសមាជិកថ្មី Jude Bellingham ដែលមានវ័យលើសគេ ១ឆ្នាំផងដែរ។

ការមកដល់របស់ Guler នេះដែរ គឺជាកីឡាករវ័យក្មេងចុងក្រោយបំផុត ក្នុងការចូលរួមជាមួយក្រុមអធិរាជសអេស្ប៉ាញ ជាមួយនឹងការបង្កើតទម្រង់លេងថ្មីវ័យក្មេងដែលមាន Bellingham, Vinicius Jr, Rodrygo, Aurelien Tchouameni និង Eduardo Camavinga ជាដើម។

យ៉ាងណាក៏ដោយ ក្លិបសាម៉ី Real Madrid ពុំបានបង្ហាញពីតម្លៃខ្លួនដែលទិញ Guler ពីលីគកំពូលតួកគីនេះឡើយ ក៏ប៉ុន្តែត្រូវបានគេរាយការណ៍ថា មានតម្លៃប្រហែល ២០លានអឺរ៉ូ។

នៅចាំបានថា កាលពីខែមុន Arda Guler បានក្លាយជាកីឡាករក្មេងជាងគេ ដែលរកគ្រាប់ស៊ុតបញ្ចូលទីឲ្យជម្រើសជាតិតួកគី ក្រោយពេលស៊ុត និងបញ្ជូនបាល់បាន ៤គ្រាប់ដូចគ្នាឲ្យ Fenerbahce នារដូវកាលមុន និងបានក្លាយជាកីឡាករល្អបំផុតនៅវគ្គផ្តាច់ព្រ័ត្រ Turkish Cup ថែមទៀតផង៕

ប្រភព BBC Sport ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img